• 2019-10-27 02:42:48
  • បាល់ទាត់

បើ Liverpool ភ្លាត់​ចាញ់​យប់​នេះ គម្លាត​​ពី Man City តែ​៣​ពិន្ទុ​ប៉ុណ្ណោះ

  • 2019-10-27 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​​ Premier League សប្ដាហ៍​ទី​១០​នេះ​ ដោយ​បាន​យក​ឈ្នះ Aston Villa ៣-០ កាល​ពី​យប់​មិញ។

៣​គ្រាប់​របស់​​ក្រុម​លោក Pep Guardiola ធ្វើ​បាន​ដោយ​កីឡាករ Raheem Sterling, Kevin De Bruyne និង​ Ilkay Gundogan។ ប៉ុន្តែ​នៅ​នាទី​៨៧​ទៅ​ហើយ Fernandinho ទទួល​បាន​កាត​លឿង​ពីរ ស្មើ​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។

លទ្ធផល​នេះ​នាំ​ឲ្យ Man City ឡើង​ឈរ​លេខ​ពីរ​វិញ​ក្រោម​ Liverpool តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ប៉ុន្តែ​​ហង្សក្រហម​​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ត្រូវ​លេង​យប់​នេះ​ទល់​នឹង Spurs។ ប្រសិន​ Liverpool ភ្លាត់​ចាញ់​ នោះ​គម្លាត​ពិន្ទុ​ពី​ Man City កាន់​តែ​ជិត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់