• 2019-10-27 02:26:12
  • បាល់ទាត់

មើល​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ទាំង​ ៣​គ្រាប់​របស់ Pulisic ធ្វើ​បាន​កាល​ពី​យប់​មិញ

  • 2019-10-27 02:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Christian Pulisic អាច​ធ្វើ​បាន Hat-Trick កាល​ពី​យប់​មិញ ជួយ Chelsea ឈ្នះ Burnley ៤-២ បន្ត​កំណត់ត្រា​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា គិត​គ្រប់​កម្មវិធី។

៣​គ្រាប់​របស់​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​២១​ឆ្នាំ​ធ្វើ​បាន​ដោយ​ជើង​ឆ្វេង ជើង​ស្ដាំ​និង​ក្បាល។ នេះ​គឺ​ជា​ការ​ធ្វើ​បាន Hat-Trick ជា​លើក​ដំបូង​សម្រាប់​ Pulisic ក្នុង​អាជីព។ មួយ​គ្រាប់​ទៀត​របស់ Chelsea ទាត់​បញ្ចូល​ទី​ដោយ​កីឡាករWillian។

​Burnley ក៏​តបត​បាន​ពីរ​គ្រាប់​វិញ​ដែរ​នៅ​ចុង​ម៉ោង​ដែរ​ជា​ការ​សម្រេច​ទី​របស់​កីឡាករ Jay Rodriguez និង Dwight McNeil។ ជ័យជម្នះ​នេះ​បន្ត​ជួយ​ឲ្យ Chelsea ឈរ​លេខ​៤​ក្នុង​តារាង​ពិន្ទុ​ Premier League៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់