• 2019-10-25 12:35:48
  • បាល់ទាត់

ក្រោយ​ចាញ់​ការ​ប្រកួត Zlatan ធ្វើ​កាយវិការ​ឌឺ​មធ្យម ងំ​ថែម​សម្ដី​ប៉ុន្មាន​ឃ្លា

  • 2019-10-25 12:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​ធ្វើ​កាយវិការ​ចាប់​ប្រដាប់​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ Los Angels FC ក្រោយ​ពី​ក្លឹប LA Galaxy ចាញ់​ក្នុង​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ Play-Off ដណ្ដើម​ពាន MLS។

នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ដើរ​ចេញ​ពី​ទីលាន​ក្នុង​គោលបំណង​ចូល​ក្នុង​កីឡដ្ឋាន​វិញ។ ពេល​នោះ​ស្រាប់​តែ​មាន​អ្នក​គាំទ្រ LAFC មួយ​ចំនួន មក​អបអរ​ជ័យជម្នះ​ឌឺ Zlatan។ ពេល​នោះ​ Zlatan ក៏​បន្ថយ​ល្បឿន​ ហើយ​ក៏​ចាប់​អា​អូន​តូច​របស់​ខ្លួន មុន​នឹង​ដើរ​ចូល​ទៅ​ក្នុង។

ក្រោយ​មក Zlatan បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ " បើ​ខ្ញុំ​ចាក​ចេញ​ពី LA Galaxy នោះ​នឹង​គ្មាន​នរណា​ចាប់​អារម្មណ៍​ពី MLS ទេ។ បើ​ខ្ញុំ​នៅ​វិញ ពិភពលោក​ទាំង​មូល​នឹង​មើល MLS។ ខ្ញុំ​ធ្វើ​ឲ្យ​គ្រប់គ្នា​ល្បី ដូច្នេះ​គ្រប់​គ្នា​ត្រូវ​តែ​សប្បាយ​ចិត្ត។ កីឡាដ្ឋាន​នេះ​តូច​ពេក​ហើយ ខ្ញុំ​ធ្លាប់​តែ​លេង​ដោយ​មាន​មនុស្ស ៨ម៉ឺន​នាក់។ លេង​នៅ​នេះ ដូច​ដើរ​ក្នុង​សួនច្បារ " ។

ខាង​ក្រោម​នេះ​ជា វីដេអូ​ Zlatan ឌឺ​អ្នក​គាំទ្រ LAFC៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់