• 2019-10-25 01:14:16
  • បាល់ទាត់

Free Kick ចុង​ម៉ោង​របស់​ Pepe ជួយ​ Arsenal ឈ្នះ​ក្រុម​មក​ពី​ព័រទុយហ្គាល់​

  • 2019-10-25 01:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal រក​បាន​៣​ពិន្ទុ​នៅ​ទឹក​ដីរបស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ Vitoria Guimaraes ដោយ​លទ្ធផល​ ៣​ទល់​នឹង​២​នៅ​ពាន​ Europa League។​

ការ​ប្រកួត​កាល​ពី​យប់​មិញ​គិត​ត្រឹម​នាទី​៨០​ ក្រុម​កាំភ្លើង​ធំ​ Arsenal ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​ ២​ទល់​នឹង១​ ប៉ុន្តែ​ការ​ប្ដូរ​ Nicolas Pepe ចូល​នៅ​នាទី​៧៦​ បាន​កែប្រែ​ស្ថានភាព​ក្រុម​ពី​ចាញ់មក​ឈ្នះ​វិញ​។​

ចូល​លេង​ត្រឹម​​៤​នាទី​ Pepe បាន​តាម​ស្មើ​ឲ្យ​កាំភ្លើង​ធំ​ ២-២ ហើយ​ដល់​នាទី​៩០+២​ ទៅ​ហើយ​ កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ទាត់​ Free Kick ជួយ​ក្រុម​យក​ឈ្នះ​ការ​ប្រកួត​តែ​ម្ដង​ក្នុង​លទ្ធផល​ ៣-២។ ប្រកួត​បន្ទាប់​ Arsenal ត្រូវ​ទទួល​ភ្ញៀវ​ Crystal នៅ Premier League៕ ​​

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់