• 2019-10-24 11:52:08
  • បាល់ទាត់

ចិន​​នឹង​ធ្វើ​ម្ចាស់​ផ្ទះ Club World Cup ស៊េរី​ថ្មី​នៅ​ឆ្នាំ២០២១

  • 2019-10-24 11:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​អាច​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ FIFA Club World Cup ស៊េរី​ថ្មី​នៅ​ឆ្នាំ២០២១ នេះ​បើ​តាម​ការ​បោះឆ្នោត​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ FIFA នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធាន​ FIFA លោក Gianni Infantino បាន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​នៅ​ប្រទេស​ចិន ជា​ការ​សម្រេច​ចិត្ត​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​អាច​ជួយ​អភិវឌ្ឍ​ប្រកួត​ក្លឹប​អាជីព​នៅ​អាស៊ី។ លោក​ក៏​បាន​ហៅ​ព្រឹត្តិការណ៍​បាល់ទាត់​ក្លឹប​អាជីព​ពិភពលោក​នេះ​ថា ជា​ World Cup របស់​ក្លឹប​អាជីព​ពិត​ប្រាកដ។

ព្រឹត្តិការណ៍​បាល់ទាត់​ក្លឹប​ពិភពលោក​នឹង​ត្រូវ​បង្កើន​ចំនួន​ក្រុម​ចូល​រួម​ប្រកួត​ពី ៧ក្រុម ទៅ​កាន់ ២៤​ក្រុម។ FIFA Club World Cup ទម្រង់​បច្ចុប្បន្ន​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០។

បើ​តាម​គេហទំព័រ​ FIFA បាន​ឲ្យ​ដឹង​ថា ក្រុម​ចូល​រួម​ការ​ប្រកួត​នឹង​ត្រូវ​សម្រេច​ជ្រើស​រើស​នៅ​ពេល​ក្រោយ​ ដែល​ធ្វើ​ឡើង​តាម​ការ​ព្រមព្រៀង​រវាង FIFA និង​សហព័ន្ធ​បាល់ទាត់​តាម​ទ្វីប​នីមួយៗ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់