• 2019-10-24 02:18:48
  • បាល់ទាត់

Messi សាង​​កំណត់ត្រា​ពិសេស​មួយ​​មិន​ទាន់​នរណា​ធ្វើ​បាន​នៅ UCL ក្រោយ​ទាត់​ចូល​យប់​មិញ

  • 2019-10-24 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​រក​បាន​គ្រាប់​​បាល់​​នៅ Champions League ១៥​រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពី​ជួយ Barcelona ឈ្នះ​ក្រុម Slavia Prague កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត Messi ដែល​ជា​ប្រធាន​ក្រុម​​​រក​បាន​គ្រាប់​បាល់​នាទី​ទី​៣ មុន​ពេល Jan Boril របស់ Slavia Prague តាម​ស្មើ​បាន​វិញ​នាទី​៥០។ ៧​នាទី​បន្ទាប់​កីឡាករ Peter Olayinka របស់ Slavia Prague បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។​ បញ្ចប់​លទ្ធផល Barca ឈ្នះ ២-១។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក Ernesto Valverde បន្ត​ឈរ​លេខ​មួយ​ក្នុង​ពូល F ​មាន​៧​ពិន្ទុ​ខណៈ Inter Milan ដែល​យក​​ឈ្នះ Dortmund យប់​មិញ ២-០ នៅ​លេខ​ពីរ​មាន​៤​ពិន្ទុ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់