• 2019-10-21 11:29:36
  • បាល់ទាត់

បើក​រដូវ​កាល​ ២​ខែ​ជាង​ហើយ នៅ​ Bundesliga ពី​លេខ ១ ដល់​លេខ ៩ ឃ្លាត​គ្នា​តែ ២ពិន្ទុ

  • 2019-10-21 11:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​តែ​ម្ដង ដោយ​ក្លឹប​ពី​លេខ ១ ដល់​លេខ ៩ ឃ្លាត​គ្នា​តែ ២​ពិន្ទុ​ ប៉ុណ្ណោះ បន្ទាប់​ពី​ឆ្លង​កាត់​ ៨ប្រកួត។

ក្លឹប​លេខ ១ Borussia Monchengladbach និង​ក្លឹប​លេខ ២ Wolfsburg មាន​ពិន្ទុ ១៦​ពិន្ទុ​ស្មើ​គ្នា ខណៈ​ក្លឹប​លេខ ៣ ដល់​លេខ ៥ មាន​ ១៥ពិន្ទុ​ស្មើ​គ្នា​។ ក្លឹប​ទាំង​ ៣​នោះ​គឺ Bayern Munich (លេខ ៣) Borussia Dortmund (លេខ ៤) និង​ក្លឹប Red Bull Leipzig (លេខ ៥)។

ចំណែក​ឯ​ក្លឹប​លេខ ៦ ដល់​លេខ ៩ មាន ១៤​ពិន្ទុ​ដូច​គ្នា​។ ក្លឹប​ទាំង​នោះ​គឺ Freiburg (លេខ ៦) Schalke 04 (លេខ ៧) Eintracht Frankfurt (លេខ ៨) និង​ក្លឹបBayer Leverkusen (លេខ ៩)។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​លីគ​អាល្លឺម៉ង់​នេះ មាន​តែ​ក្លឹប​ Wolfsburg ទេ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ចាញ់" ខណៈ​ក្នុង​លីគ​កំពូល​ទាំង ៥ មាន​ក្លឹប​ ២ទៀត​គឺ ដែល​អត់​ទាន់​ចាញ់​ដូច​គ្នា​គឺ ក្លឹប​អង់គ្លេស Liverpool និង​ក្លឹប​អ៊ីតាលី Juventus៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់