• 2019-10-21 02:14:03
  • បាល់ទាត់

Klopp ឆ្លៀត​​ផ្លែ​ផ្កា​ឲ្យ​ Man Utd ក្រោយ​តាម​ស្មើ​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់

  • 2019-10-21 02:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Liverpool លោក Jurgen Klopp បាន​និយាយ​ថា វា​ជា​ការ​ពិត Manchester United តែងតែ​រៀប​ទម្រង់​លេង​ការពារ​​ទល់​នឹង​ក្រុម​របស់​លោក​នៅ Old Trafford។

Liverpool នៅ​តែ​រក្សា​កំណត់ត្រា​មិន​​ទាន់​ចាញ់​នៅ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​កីឡាករ Adam Lallana ជួយ​ក្រុម​តាម​ស្មើ Man Utd ១-១ កាល​ពី​យប់​មិញ។ លទ្ធផល​នេះ​ហង្សក្រហម​បន្ត​ឈរ​កំពូល​តារាង ឯ Man Utd ធ្លាក់​ទៅ​លេខ​១៣ លើ​ក្រុម​នៅ​តំបន់​កាត់​ចោល​​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។

បន្ទាប់​បញ្ចប់​ការ​ប្រកួត​លោក Jurgen Klopp បាន​ឆ្លៀត​ឌឺ​​ទៅ​ខាង​​បិសាច​ក្រហម​ថា៖ “ឆ្នាំ​នេះ ឆ្នាំ​មុន ឆ្នាំ​មុន​មួយ​ទៀត ពួក​គេ​លេង​តែ​ការពារ​នឹង។ វា​មិន​អី​ទេ។ វា​មិនមែន​ជា​ការ​រិះគន់ តែ​វា​ជា​ការពិត”។ លទ្ធផល​កាន់​តែ​មិន​ល្អ​បែប​នេះ​​ធ្វើ​ឲ្យ​កៅអី​របស់​លោក Ole Gunnar Solskjaer កាន់​តែ​ក្ដៅ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់