- 2019-10-18 07:18:46
- បាល់ទាត់
Emre Can អាចចេញពី Juventus ទៅក្លឹបមួយដែលអ្នកគាំទ្រ LFC ស្អប់បំផុត
- 2019-10-18 07:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Emre Can អាចចេញពី Juventus ទៅក្លឹបមួយដែលអ្នកគាំទ្រ LFC ស្អប់បំផុត
ចន្លោះមិនឃើញ
Emre Can ត្រូវបានរាយការណ៍ថាចង់ត្រឡប់មក Premier League វិញដោយចូលរួមជាមួយ Manchester United ជាគូសត្រូវរបស់ក្លឹបចាស់ Liverpool។
ការចង់ចាកចេញពីទឹកដីអ៊ីតាលីបន្ទាប់ពីខ្សែបម្រើវ័យ២៥ឆ្នាំលេងបានទើបតែ លេងបាន៧៨នាទីប៉ុណ្ណោះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Maurizio Sarri ខុសពីរដូវកាលមុនដែលរូបគេគឺជាកម្លាំងសំខាន់នៅតំបន់បម្រើរបស់លោក Massimiliano Allegri។
United កំពុងចង់ពង្រឹងតំបន់បម្រើរបស់ខ្លួន ហើយមានពាក្យចចាមអារ៉ាមដែរថាការមកកាន់ទឹកដី Old Trafford របស់កីឡាករសញ្ជាតិអាល្លឺម៉ង់គឺដើម្បីចូលរួមជាមួយលោក Allegri ដែលអាចដឹកនាំបិសាចក្រហមជំនួស Ole Gunnar Solskjaer៕