- 2019-10-17 07:19:38
- បាល់ទាត់
Messi ប្រាប់មូលហេតុកូនពូជ Mateo អបអរគ្រាប់បាល់របស់ Real Madrid
- 2019-10-17 07:19:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ប្រាប់មូលហេតុកូនពូជ Mateo អបអរគ្រាប់បាល់របស់ Real Madrid
ចន្លោះមិនឃើញ
Lionel Messi បានប្រាប់ពីហេតុផលដែលកូនប្រុសកណ្ដាល Mateo អបអរគ្រាប់បាល់របស់ Real Madrid ក៏ព្រោះតែចង់ឲ្យបញ្ឈឺចិត្តបងប្រុសធំរបស់គេ Thiago។
ក្នុងចំណោមកូនប្រុសទាំង៣របស់ Messi គេចាប់អារម្មណ៍ Mateo មានអាកប្បកិរិយារពឹសនិងក្បាលខូចជាង។ ជារឿយៗគេឧស្សាហ៍បញ្ឈឺឪពុករបស់ខ្លួនណាស់ ពេលដែល Barcelona ចាញ់។ សូម្បីតែលេងហ្គេមក៏ Mateo ជ្រើសយក Liverpool ដែលធ្លាប់ទម្លាក់ Barca នៅ Champions League រដូវកាលមុន។
កន្លងទៅ Messi បាននិយាយពីចរិតរបស់ Mateo ថា៖ " Mateo ស្រឡាញ់អាវគ្រប់ក្រុម ហើយតែងតែពាក់វា។ ប៉ុន្តែគ្រាចុងក្រោយដែលពួកយើងលេង Play Station ជាមួយគ្នា គេប្រាប់ខ្ញុំថា គេយក Liverpool ព្រោះជាក្រុមធ្លាប់ស៊ីខ្ញុំ។ មានពេលមួយ ពួកយើងលេងចាញ់ Valencia គេនិយាយបញ្ឈឺខ្ញុំថា Valencia ស៊ីប៉ាឯងហេហេ។ ពេលមើលទូរទស្សន៍ ហើយអបអរគ្រាប់បាល់របស់ Real Madrid ដើម្បីបញ្ឈឺចិត្តបងប្រុសគេ Thiago”៕