• 2019-10-17 02:50:29
  • បាល់ទាត់

Aguero ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ឡាន​បែក​កង់​មុខ​ខ្ទេច

  • 2019-10-17 02:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ព្រឹក​ថ្ងៃ​ពុធ​ ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុង Manchester ប៉ុន្តែ​ជា​សំណាង​ល្អ​គេ​​មិន​មាន​របួស​អ្វី​ឡើយ។

គ្រោះថ្នាក់​​កើត​ឡើង ពេល​ដែល​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីលាន​ហ្វឹកហាត់ Etihad Campus  ដោយ Manchester City ត្រៀម​​ការ​ប្រកួត​របស់​ពួក​គេ​សប្ដាហ៍​នេះ​ជាមួយ Crystal Palace។ តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ រថយន្ត​ Range Rover របស់ Aguero មាន​បញ្ហា​កង​មុខ​ផ្នែក​ខាង​ស្ដាំ​ដោយ​ខ្លួន ដែល​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ខ្លាំង។

ដោយ​សារ​តែ​មិន​បាន​បើ​លឿន Aguero អាច​ការពារ​ខ្លួន​ឯង​ពី​គ្រោះថ្នាក់ បញ្ចៀស​​ពី​ការ​រង​របួស។ តែ​ចំពោះ​រថយន្ត​វិញ​បាន​ខ្ទិច​កង់​មុខ​ខាង​ស្ដាំ​យ៉ាង​ដំណំ៕​​​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់