• 2019-10-16 07:54:26
  • បាល់ទាត់

មោទនភាព! ​អ្នក​គាំទ្រ​កម្ពុជា ​ជាប់​កំណត់ត្រា​ពិសេស​១​នៅ​យប់មិញ​នេះ​

  • 2019-10-16 07:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្រុម​កម្ពុជា ​និង​អ៊ីរ៉ាក់​នៅ​យប់មិញ​នេះ ​គឺ​ជាប់​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ការ​ប្រកួត​ប្រចាំ​តំបន់​អាស៊ាន។

ក្រុម​កម្ពុជា​ចាញ់​ក្រុម​អ៊ីរ៉ាក់ ​៤-០ ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​កម្ពុជា​នៅ​តែ​បង្ហាញ​ការ​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កម្ពុជា​រហូត។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​អ៊ីរ៉ាក់ ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ដល់​ទៅ​ជិត​៥​ម៉ឺន​នាក់​ឯ​ណោះ ​ខណៈ​ដែល​ការ​ប្រកួត​ដទៃ​ទៀត​មាន​ត្រឹម​២​ម៉ឺន​នាក់ ​ឬ​តិច​ជាង​នេះ​ទេ។

សម្រាប់​ក្រុម​កម្ពុជា ​ការ​ដែល​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​រាប់​ម៉ឺន​នាក់ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ​ឱ្យ​តែ​មាន​ការ​ប្រកួត​ក្នុង​ដី ​អ្នក​គាំទ្រ​ដឹង​តែ​គាំទ្រ​ជា​និច្ច ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ។ ​លោក Felix ​គ្រូ​បង្វឹក​កម្ពុជា ​បាន​លើក​ឡើង​ថា​លោក​ពិត​ជា​រីករាយ​នៅ​ពេល​ឃើញ​អ្នក​គាំទ្រ​ខ្មែរ គាំទ្រ​ខ្លាំង​យ៉ាង​នេះ។ ​ពួកគេ​ជា​កីឡាករ​ទី​១២​ក្នុង​ទីលាន ដែល​ធ្វើ​ឱ្យ​កម្ពុជា​លេង​បាន​ល្អ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់