• 2019-10-16 04:05:56
  • បាល់ទាត់

ស្ថិតិ​ថ្មី Ronaldo រក​ចំណូល​លើ Instagram លើស Messi គុណ​នឹង​ពីរ

  • 2019-10-16 04:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​គ្រង​តំណែង​ជា​បុគ្គល​រក​​ចំណូល​បាន​ច្រើន​ជាង​គេ​​លើ​ Instagram ​វ៉ា​ដាច់​​តារា​ល្បី​ៗ​លើ​ពិភពលោក។

ស្ថិតិ​ថ្មី​ដែល​គេ​បាន​សិក្សា​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ Ronaldo រក​បាន​ដល់​ទៅ​៣៨,២​លាន​ផោន​ពី​បណ្ដាញ​សង្គម​ដ៏​ល្បី​ខាង​លើ ខណៈ Lionel Messi រក​បាន​ត្រឹម​១៨,៧​លាន​ផោន​ប៉ុណ្ណោះ។ សម្រាប់​ចំណូល​គឺ​គេ​គិត​លើ​ចំនួន​រូប​ដែល​ពួក​គេ​បង្ហោះ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​លើ​ Instagram។

ជាក់​ស្ដែង​១២​ខែ​កន្លង​ទៅ Ronaldo បង្ហោះ​ផ្សព្វផ្សាយ​បាន​៣៤​រូប រក​ចំណូល​បាន​៣៨,២​លាន​ផោន ខណៈ​រូប​​១​សន្លឹក​គេ​រក​បាន​៧៨​ម៉ឺន​ផោន។ ចំណែក Messi វិញ​​បង្ហោះ​បាន​៣៦​រូប ក្នុង​​រូប​១​សន្លឹក​បាន​៥១៨ ០០០​ផោន សរុប​បាន​១៨,៧​លាន​ផោន។ តារា​ម៉ូដែល Kendall Jenner ​នៅ​លេខ​បី រក​បាន​១២,៧​លាន​ផោន ឯ David Beckham នៅ​លេខ​បួន​រក​បាន​៨,៦​លាន​ផោន៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់