- 2019-10-16 02:45:02
- បាល់ទាត់
ថៃ ផ្ដល់មេរៀនឲ្យអារ៉ាប់រួមស្គាល់ពាក្យចាញ់ ឯវៀតណាមទៅស៊ីឥណ្ឌូណេស៊ីដល់ផ្ទះ
- 2019-10-16 02:45:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ផ្ដល់មេរៀនឲ្យអារ៉ាប់រួមស្គាល់ពាក្យចាញ់ ឯវៀតណាមទៅស៊ីឥណ្ឌូណេស៊ីដល់ផ្ទះ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិថៃបានឡើងទៅឈរកំពូលតារាងពូល G បន្ទាប់ពីផ្ដល់មេរៀនឲ្យអារ៉ាប់រួមស្គាល់រសជាតិបរាជ័យលើកដំបូងក្នុងវគ្គជម្រុះជុំទីពីរ ពានរង្វាន់ World Cup។
លេងក្នុងផ្ទះខ្លួនឯង ថៃបានបើកការនាំមុខនៅនាទីទី២៦ដោយខ្សែប្រយុទ្ធ Teerasil Dangda មុនពេលក្រុមភ្ញៀវអារ៉ាប់រួមតាមស្មើវិញនៅម៉ោងបន្ថែម៤៥នាទី ដោយកីឡាករ Ali Ahmed Mabkhout។ នាទី៥១ កីឡាករ Ekanit Panya ធ្វើបានមួយគ្រាប់ទៀតឲ្យថៃនាំមុខជាថ្មី ហើយក៏ជាគ្រាប់ជ័យជម្នះតែម្ដង។
ឆ្លងកាត់៣ប្រកួតកន្លងទៅនេះគឺជាការចាញ់លើកដំបូងរបស់ក្រុមជម្រើសជាតិអារ៉ាប់រួមហើយ។ ងាកទៅមើលមួយគូទៀតក្នុងពូល G ជាមួយគ្នា វៀតណាមធ្វើបានល្អមែនទែនបានយកឈ្នះឥណ្ឌូណេស៊ីដល់ផ្ទះ ៣-១។ ជ័យជម្នះនេះវៀតណាមឡើងឈរលេខពីរ មាន៧ពិន្ទុស្មើគ្នាជាមួយថៃ៕