- 2019-10-16 02:35:20
- បាល់ទាត់
ដល់ណាហើយ រឿងក្រុម Ultras កម្ពុជា ខឹងសហព័ន្ធកាលពីយប់មិញ
- 2019-10-16 02:35:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ណាហើយ រឿងក្រុម Ultras កម្ពុជា ខឹងសហព័ន្ធកាលពីយប់មិញ
ចន្លោះមិនឃើញ
ក្នុងការប្រកួតកម្ពុជាទល់ក្រុមអ៊ីរ៉ាក់នោះ មានរឿងចម្រូងចម្រាសកើតឡើង ដោយក្រុម Ultras កម្ពុជា បានខឹងខាងសហព័ន្ធបាល់ទាត់កម្ពុជា រហូតដល់ដើរចេញពីទីលានមុនការប្រកួតចប់។
ការខឹងសម្បានេះ កើតឡើងដោយសារតែខាងស្នងការការប្រកួតរបស់សហព័ន្ធបាល់ទាត់ FIFA មិនអនុញ្ញាតឱ្យពួកគេចងបដាលើកឡើងដើម្បីគាំទ្រជម្រើសជាតិ។ យ៉ាងណាមិញ បើមើលឱ្យជាក់ស្ដែងទៅ គឺរឿងនេះកើតចេញពីបដាក្រុមមួយដែលប្រើប្រាស់ភាសាចិនប៉ុណ្ណោះ។ ដោយសារតែតាមច្បាប់ FIFA មិនឱ្យមានការពាក់ព័ន្ធនយោបាយ ខណៈដែលក្រុមនោះឡើងបដាភាសាចិន ដោយក្រុមការងារមិនយល់ពីអត្ថន័យ ទើបតម្រូវឱ្យខាងក្រុមការងាររើចេញតែម្ដង។
ការរើបដាចិននោះចេញរួច ក៏ស្រាប់តែខាងកម្លាំងសន្តិសុខ បន្ដរើដល់បដាក្រុមអ្នកគាំទ្រ Ultra កម្ពុជាទៀត ដែលបានសរសេរបដាលើកនោះជាភាសាអង់គ្លេស ប៉ុណ្ណោះ ហើយមិនមានពាក់ព័ន្ធទៅនឹងនយោបាយអ្វីនោះទេ។ ភ្លាមៗ ក្រោយពីដឹងរឿងច្រលំនេះហើយ ក្រុមមន្ត្រីសហព័ន្ធក៏បានទៅពន្យល់ទៅក្រុម Ultra កម្ពុជាផងដែរ ថានេះជារឿងភ័ន្តច្រឡំប៉ុណ្ណោះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិតជាមានការសោកស្តាយចំពោះករណីភ័ន្ឌច្រលំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា មានដូចជាក្រុម Ultras Cambodia ក្រុម Angkor Army ក្រុមអ្នកគាំទ្រផ្សេងៗ និងបងប្អូនទំាងអស់ដែលមានឆន្ទះមុះមុត គាំទ្រក្រុមជម្រើសជាតិកម្ពុជាទោះជាក្នុងកាលៈទេសៈណាក៏ដោយ៕