• 2019-10-16 02:11:22
  • បាល់ទាត់

វាសនា​របស់​អ៊ីរ៉ង់ ក៏​មិន​ខុស​ពី​កម្ពុជា​ដែរ​យប់​មិញ​គឺ​ចាញ់​ដូច​គ្នា

  • 2019-10-16 02:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​អ៊ីរ៉ង់​បាន​​​បរាជ័យ​ក្រោម​ថ្វី​ជើង​​របស់​បារ៉ែន ១-០ កាល​ពី​យប់​មិញ ដែល​ជា​ការ​ចាញ់​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ពាន​រង្វាន់ World Cup 2022។

លេង​ក្នុង​កីឡដ្ឋាន​ជាតិ​របស់​បារ៉ែន ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​តាម​រយៈ​ការ​ទាត់​ប៉េណាល់ទី​នាទី​៦៦ ដែល​ជា​ការ​ទាត់​របស់ Mohammed Al-Hardan។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ធ្លាក់​ទៅ​លេខ​​បី​មាន​៦​ពិន្ទុ​ ក្នុង​ពូល C ខណៈ​​បារ៉ែន​នៅ​លេខ២។

អ៊ីរ៉ាក់​ដែល​យក​ឈ្នះ​កម្ពុជា ៤-០ បាន​ឡើង​ទៅ​ឈរ​លេខ​មួយ​វិញ​មាន​៧​ពិន្ទុ។ បញ្ជាក់​ថា កាល​ពី​ប្រកួត​ទី​ពីរ​អ៊ីរ៉ង់​រក​បាន​លទ្ធផល​ធំធេង​មែនទែន យក​ឈ្នះ​កម្ពុជា​ដល់​ទៅ​១៤-០៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់