- 2019-10-14 13:31:32
- បាល់ទាត់
ព័រទុយហ្គាល់ ប៉ះអ៊ុយក្រែនយប់នេះ ខណៈ Ronaldo កៀកមែនទែននឹងរកបាន ៧០០គ្រាប់
- 2019-10-14 13:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័រទុយហ្គាល់ ប៉ះអ៊ុយក្រែនយប់នេះ ខណៈ Ronaldo កៀកមែនទែននឹងរកបាន ៧០០គ្រាប់
ចន្លោះមិនឃើញ
ក្នុងរាត្រីថ្ងៃច័ន្ទ ម៉ោង ១.៤៥យប់ (ម៉ោងនៅកម្ពុជា) នេះ អ៊ុយក្រែននឹងបើកទ្វារកីឡដ្ឋានអូឡាំពិករបស់ខ្លួន ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ប្រកួតវគ្គជម្រុះ UEFA Euro ក្នុងពូល B។
អ៊ុយក្រែនឈរលើកំពូលតារាងពូល B ដោយលេងបាន ៦ប្រកួត និងមាន ១៦ពិន្ទុ ខណៈព័រទុយហ្គាល់លេងបាន ៥ប្រកួត ឈរលេខ ២ និងមាន ១១ពិន្ទុ។
ជំនួបរវាងប្រទេសទាំងពីរកាលពីនៅក្នុងទឹកដីព័រទុយហ្គាល់ បានបញ្ចប់ក្នុងលទ្ធផល ០-០ ទោះបីជាក្រុមម្ចាស់ផ្ទះ (ព័រទុយហ្គាល់) មានខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធល្បីៗSilva ទាំងពីរ (កីឡាករ Manchester City – Bernardo Silva និងកីឡាករ Eintracht Frankfurt – Andre Silva)។
ប្រកួតប៉ះនឹងក្រុមនៃអឺរ៉ុបប៉ែកខាងកើតនេះ អាចជាឱកាសរបស់ Ronaldo ក្នុងការរកបានគ្រាប់បាល់ទី ៧០០ក្នុងអាជីពរបស់ខ្លួន ដោយកីឡាកររូបនេះខ្វះតែមួយគ្រាប់តែប៉ុណ្ណោះ៕