• 2019-10-14 07:47:41
  • បាល់ទាត់

គ្រូ​អ៊ីរ៉ាក់ថា ត្រូវ​សង្ឃឹម ១២០% មិនមែន ១០០% ទេ ដើម្បីឈ្នះកម្ពុជាស្អែកនេះ

  • 2019-10-14 07:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោព្រៃ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​នៅ​ថ្ងៃទី១៥ ខែ​តុលា​ ឆ្នាំ២០១៩ ​ស្អែក​នេះ​ហើយ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ ជុំ​ទី​២ ​ពាន​រង្វាន់ FIFA World Cup 2022។

ថ្លែង​មក​កាន់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ព្រឹក​មិញ​ នៅ​សណ្ឋាគារ​ភ្នំពេញ​ក្នុង​កម្មវិធី​សន្និសីទកាសែត លោក Srečko Katanec ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់​បាន​និយាយ​ថា៖«ខ្ញុំ​បាន​ឲ្យ​ដំបូន្មាន​​ទៅ​កាន់​កូន​ក្រុម​របស់​ខ្ញុំ​ថា មិនមែន​១០០%ទេ តែ​គឺ​ត្រូវ​តែ​ផ្ដោត​លើ​ការ​ប្រកួត​នេះ១២០% បើ​មិន​ដូច្នេះ​ទេ​លទ្ធផល​នឹង​មិន​ល្អ​ប៉ុន្មាន​នេះ​ទេ។ និយាយ​ដូច្នេះ​ ខ្ញុំ​មិនមែន​បន្លាច​កូន​ក្រុម​ខ្ញុំ​ទេ​ តែ​១២០%​យើង​ត្រូវ​ផ្ដោត​លើក​ការ​ប្រកួត​មួយ​នេះ»។

គ្រូ​បង្វឹក​វ័យ ៦៥ឆ្នាំ អតីត​ធ្លាប់​លេង​ជា​ខ្សែ​បម្រើ​ក៏​ដូច​ជា​មាន​សមត្ថភាព​ពិសេស​អាច​លេង​ការពារ​ល្អ​រូប​នេះ​បន្ត​ទៀត​ថា៖« យើង​មិនមែន​លេង​លើ​ស្មៅ​ធម្មតា​នោះ​ទេ គឺ​យើង​លេង​លើ​ស្មៅ​សិប្បនិម្មិត​ដូច្នេះ​គ្រប់យ៉ាង​គឺ​វា​មាន​ការ​ផ្លាស់ប្ដូរ​»។

រំឭកដែរ​ថា កាល​​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ២០១៩ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​អ៊ីរ៉ង់​ដែល​ជា​អ្នក​ជិត​ខាង​របស់​អ៊ីរ៉ាក់​ក្នុង​លទ្ធផល​ចាញ់​ជា​ប្រវត្តិសាស្ត្រ ១៤-០៕ ​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់