- 2019-10-14 07:28:12
- បាល់ទាត់
កីឡដ្ឋានបាល់ទាត់លើភ្នំមួយនេះ តាំងពីបង្កើតមកបាត់បាល់អស់ជាង១ពាន់
- 2019-10-14 07:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានបាល់ទាត់លើភ្នំមួយនេះ តាំងពីបង្កើតមកបាត់បាល់អស់ជាង១ពាន់
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់មួយក្នុងប្រទេសស្វីសឈ្មោះថា FC Gspon បានសាងសង់កីឡដ្ឋានបាល់ទាត់ចម្លែកកម្របានឃើញគឺនៅលើភ្នំឆ្ងាយពីគេឯង។
កីឡដ្ឋានមានឈ្មោះថា Ottmar Hitzfeld មានកម្ពស់២ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ រុំព័ទ្ធដោយព្រៃឈើជុំវិញ ត្រូវបានគេសន្និដ្ឋានថាជាកីឡដ្ឋានស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងគេនៅទ្វីបអឺរ៉ុប។ កីឡដ្ឋាននេះសង់ក្នុងឆ្នាំ២០០៩ ពោលគឺ៣៥ឆ្នាំក្រោយក្លឹប FC Gspon។
កម្ពស់ខ្ពស់មិនមែនជាឧបសគ្គសម្រាប់កីឡាករហ្វឹកហាត់ឡើយ ប៉ុន្តែការទាត់បាល់បាត់រៀងរាល់ប្រកួតគឺជាឧបសគ្គដែល FC Gspon តែងជួបប្រទះ។ ជាទូទៅប្រកួតខ្លះបាត់បាល់អស់ត្រឹម១ ឬ២ តែប្រកួតខ្លះដល់១០ក៏មាន។ តាមការបញ្ជាក់រយៈពេលប្រហែល៤០ឆ្នាំមកនេះ ក្លឹបបាត់បាល់អស់ជាង១ពាន់បាល់មកហើយ៕