• 2019-10-14 02:36:31
  • បាល់ទាត់

ជា​​​លេង​មិន​ទាន់​បាន​ប៉ុន្មាន​ផង Neymar​ របួស​ជាថ្មី​អាច​ខកខាន​ប្រកួត UCL

  • 2019-10-14 02:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris St-Germain កីឡាករ Neymar បាន​ប្ដូរ​ចេញ​នាទី​ទី​១២​ដោយ​សារ​របួស នៃ​ការ​ប្រកួត​​មិត្តភាព​ប្រេស៊ីល​ស្មើ​គ្នា​ជាមួយ​នីហ្សេរីយ៉ា ១-១ ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ម្សិលមិញ។

កីឡាករ​វ័យ​២៧​ឆ្នាំ​​បាន​ដើរ​ចេញ​ពី​ទីលាន ​ដោយ​ដៃ​ក្ដោប​ភ្លៅ​ខាង​ឆ្វេង។ របួស​នេះ​អាច​ធ្វើ​ឲ្យ​គេ​ខកខាន​ប្រកួត​ពាន Champions League ទល់​នឹង Club Bruges នៅ​ថ្ងៃ​ទី ២២ ខែ​ តុលា។ ខាង​មក​មើល​ការ​ប្រកួត​យប់​មិញ​វិញ​នីហ្សេរីយ៉ា​ជា​អ្នក​រក​គ្រាប់​បាន​មុន សម្រេច​ទី​ដោយ​កីឡាករ Joe Aribo។

ខ្សែ​បម្រើ​របស់ Real Madrid កីឡាករ Casemiro ជា​អ្នក​រក​គ្រាប់​តាម​ស្មើ​បាន​វិញ​នៅ​ដើម​វគ្គ​ទី​ពីរ។ លទ្ធផល ១-១ បាន​បញ្ចប់​ដល់​៩០​នាទី។ ក្រោយ​បញ្ចប់​ការ​ប្រកួត​គ្រូ​របស់​ប្រេស៊ីល​លោក Tite បាន​ឲ្យ​ដឹង​ថា Neymar មាន​​បញ្ហា​របួស​សាច់​ដុំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់