• 2019-10-13 01:14:17
  • បាល់ទាត់

Man City ត្រៀម​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ Fernandinho បើ​ទោះ​មាន​វ័យ​ជ្រេ​​​

  • 2019-10-13 01:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernandinho ត្រូវ​ Manchester City ពិចារណា​ផ្ដល់​កុងត្រា​ថ្មី​១២​ខែ​ទៀត​ បើ​ទោះ​ជា​រូប​គេ​ឈាន​ដល់​វ័យ៣៤​ឆ្នាំ​ទៅ​ហើយ​ក្ដី។​​

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល​នេះ​ ហើយ​មាន​ការ​ភ័យ​ខ្លាច​ថា​រូប​គេ​អាច​នឹង​ចាកចេញ​ពី​ក្លឹប​ដូច​ David Silva ដែល​កំពុង​លេង​រដូវ​កាល​ចុង​ក្រោយ​​ជាមួយ City។ កាល​ពី​ខែ​សីហា​ក្រុម​ពណ៌​ផ្ទៃ​មេឃ​ បាន​បាត់បង់​ Kompany ជា​កីឡាករ​ជើង​ចាស់ និង​ជា​ប្រធាន​ក្រុម​​ម្នាក់​រួច​មក​ហើយ។​

ប្រធាន​គ្រប់គ្រង​ Man City នឹង​បើក​ការ​ចរចា​ជាមួយ​ Fernandinho នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ណូអែល​ធ្វើ​យ៉ាង​ណា​រក្សា​ខ្សែ​បម្រើ​ឆ្នើម​វ័យ​៣៤​ឆ្នាំ​បន្ត​នៅ​ទឹកដី Etihad យ៉ាង​ហោច​ណាស់​១​រដូវ​កាល​ទៀត៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់