- 2019-10-13 00:49:59
- បាល់ទាត់
Ramos បំបែកកំណត់ត្រាដ៏សំខាន់មួយក្នុងប្រកួតអេស្ប៉ាញស្មើ ន័រវែស
- 2019-10-13 00:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos បំបែកកំណត់ត្រាដ៏សំខាន់មួយក្នុងប្រកួតអេស្ប៉ាញស្មើ ន័រវែស
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានត្រឹម១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតជម្រុះ Euro ក្រោយស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិនៃប្រទេសន័រវេស។
ការប្រកួតកាលពីយប់មិញ អេស្ប៉ាញបានបើកការនាំមុខ ១-០ មុននៅដើមវគ្គទីពីរដោយកីឡាករ Saúl នៅនាទី៤៧ ប៉ុន្តែត្រូវម្ចាស់ផ្ទះតាមស្មើបានវិញនៅនាទី ៩០+៤ ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Josh King។ ប្រកួតក្រោយអេស្ប៉ាញសុំត្រឹមស្មើស៊ុយអែតប៉ុណ្ណោះដើម្បីឡើងទៅជុំផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។
ប្រកួតយប់មិញ Sergio Ramos បានចារកំណត់ត្រា ជាកីឡាករបាល់ទាត់ផ្នែកបុរសដែលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ និងទ្វីបអឺរ៉ុបបានច្រើនបំផុតចំនួន ១៦៨ប្រកួត យកឈ្នះ Iker Casillas ដែលជាអតីតមិត្តរួមក្រុម Real Madrid និងអេស្ប៉ាញ៕