• 2019-10-13 00:25:56
  • បាល់ទាត់

អ៊ីតាលី​​កក់​កៅអី​ Euro ជុំ​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ​ក្រិក

  • 2019-10-13 00:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​​​បាន​យក​ឈ្នះ​ ជម្រើស​ជាតិ​ក្រិក​ក្នុង​លទ្ធផល​ ២​ទល់​នឹង០​ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro កាល​ពី​យប់​មិញ​។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីតាលី​កក់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​​ពាន​ Euro រួច​ជា​ស្រេច​សម្រាប់​ឆ្នាំ​២០២០។​ គ្រាប់​បាល់​របស់​ Jorginho នៅ​នាទី​៦៣ និង​ Bernardeschi នៅ​នាទី​៧៨បាន​ជួយ​ឲ្យ​ក្រុម​ជើង​ខ្លាំង​អឺរ៉ុប​មួយ​នេះ​បាន​៣​ ពិន្ទុ​បន្ថែម​ក្នុង​ការ​ប្រកួត​លើក​ទី​៧​របស់​ខ្លួន។​

អ៊ីតាលី​ឈរ​លេខ​១​ក្នុង​តារាង​មាន​២១​ពិន្ទុ​ពេញ​ ដាច់​ក្រុម​លេខ​២ ហ្វាំងឡង់​ចំនួន​៩​ពិន្ទុ​ និង​ដាច់​ក្រុម​លេខ​៣​ អាមេនី ចំនួន​១១​ ពិន្ទុ។ ក្រុម​បាត​តារាង​ទាំង​ពីរ​រួម​មាន ក្រិក និង​អាហ្សេបៃហ្សង់ អស់​ឱកាស​ប្រជែង​កៅអី Euro ឆ្នាំ​ក្រោយ​ទៅ​ហើយ៕ ​​

លទ្ធផលទាំងអស់កាលពីយប់មិញ៖

ប្រភព៖ Goal អត្ថបទ​៖ សៀនហួរ

មតិយោបល់