• 2019-10-11 13:21:26
  • បាល់ទាត់

Simeone ថា ការ​ចាកចេញ​របស់​កីឡាករ​បារាំង​នេះ​ ធ្វើ​ឲ្យ Atletico ឈឺ​ចាប់​ខ្លាំង​

  • 2019-10-11 13:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Atletico Madrid លោក Diego Simone បាន​លើកឡើង​ប្រាប់​សារព័ត៌មាន  Cadena Ser ថា ការ​ចាកចេញ​របស់​ខ្សែ​ការពារ​ស្លាប​ឆ្វេង​បារាំង​កីឡាករ Lucas Henendez ធ្វើ​ក្លឹប Atletico Madrid ឈឺ​ចាប់​ខ្លាំង។

លោក​បាន​និយាយ​ថា៖ " ការ​ចាកចេញ​របស់ Lucas ធ្វើ​ឲ្យ​យើង​ឈឺចាប់ ហើយ​ឈឺចាប់​ជាង​បាត់បង់​ Griezmann ទៀត​ផង។ ព្រោះ​តែ​គេ​ជា​កីឡាករ​ថ្នាល​របស់​ក្លឹប " ។

ទោះ​ជា​បែប​នេះ​ក្ដី លោក​ Simone ក៏​បាន​លើកឡើង​ថា Griezmann ទៅ​កន្លែង​ដែល​គេ​ចង់​ទៅ ហើយ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ធ្វើ​បាន​ល្អ​នៅ​ Barcelona។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lucas Henendez បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Bayern Munich កាល​ពី​រដូវ​ក្ដៅ​នៃ​ឆ្នាំ​២០១៩​កន្លង​ទៅ ដោយ​ Atletico Madrid បាន​លក់​ក្នុង​តម្លៃ​ជាង ៨៤លាន​ដុល្លារ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់