• 2019-10-11 13:22:29
  • បាល់ទាត់

Wenger៖ Hazard ល្អ​ហើយ​សម្រាប់ Real តែ​មិន​អាច​សម្រេច​រឿង​នេះ

  • 2019-10-11 13:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប Arsenal លោក Arsene Wenger បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​ថា ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard ជា​ចម្លើយ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់​បាល់​របស់​ Real Madrid តែ​គេ​មិន​អាច​ជំនួស​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ទេ។

លោក​បាន​លើកឡើង​ថា៖ " Hazard អាច​ជា​ដំណោះស្រាយ​គ្រាប់​បាល់​សម្រាប់ Real Madrid តែ​គេ​មិន​អាច​ជំនួស Ronaldo ទេ នេះ​ជា​រឿង​ពិត " ។

លោក​បាន​បន្ត​ថា៖ " គេ​មិន​អាច​រក​បាន ៥០​គ្រាប់​ក្នុង​មួយ​ឆ្នាំ​ ព្រោះ​នេះ​ហើយ​ជា​របៀប​ដែល​គេ​លេង​បាល់ទាត់​ក្នុង​ពេល​បច្ចុប្បន្ន " ។

យ៉ាងណាមិញ លោក Wenger ក៏​សរសើរ​ Hazard ដែរ ដោយ​បាន​ថា​កីឡាករ​រូប​នេះ​មិន​ចេះ​ខ្លាច​នរណា​ឡើយ​ ប៉ុន្តែ​លោក​គិត​ថា​ Real Madrid មិន​ទាន់​ឃើញ​សមត្ថភាព​របស់ Hazard អស់​ឡើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់