- 2019-10-11 06:55:45
- កីឡាផ្សេងៗ
សហព័ន្ធវ៉ូវីណាម សម្លឹងឃើញចៅក្រមមានសមត្ថភាពកម្រិតពិភពលោក៥នាក់ហើយ
- 2019-10-11 06:55:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវ៉ូវីណាម សម្លឹងឃើញចៅក្រមមានសមត្ថភាពកម្រិតពិភពលោក៥នាក់ហើយ
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោយឆ្លងកាត់វគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាល ច្រើនដងរួចហើយនោះមើលឃើញថាមានអ្នកលេចធ្លោជាងគេប្រហែល៥រូប ដែលអាចបំពេញការងារការប្រកួតកម្រិតពិភពលោកគ្រោងធ្វើខែធ្នូ ២០១៩ ខាងមុខនេះ។
ឯកឧត្ដម អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា សម្រាប់វគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាល ដែលទើបតែបញ្ចប់ថ្ងៃនេះគឺល្អប្រសើរ ព្រោះសិក្ខាកាមចូលរួមមានការយកចិត្តទុកដាក់ និងខំប្រឹងប្រែងសិក្សា។
អនុប្រធានរូបនេះបន្ថែមទៀតថា វគ្គសិក្សានេះគឺមានសារសំខាន់ណាស់ ព្រោះដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ក៏ដូចជាស្វែងរកអ្នកដែលមានសមត្ថភាព ដើម្បីបំពេញការងារជាចៅក្រមក្នុងការប្រកួតនានា ដូចជាជើងឯកថ្នាក់ជាតិ កម្រិតអាស៊ី និងពិភពលោកជាដើម។ នៅខែធ្នូ ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងមានចៅក្រម អាជ្ញាកណ្ដាលកម្ពុជាចំនួន៥នាក់ផងដែរ ដោយសារកម្រិតសមត្ថភាពបច្ចេកទេស ភាសា និងកុំព្យូទ័រសមស្របអាចធ្វើទៅបាន។
រំលឹកដែរថា កម្មវិធីសិក្សាវគ្គចៅក្រម អាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នេះធ្វើឡើងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែតុលា ២០១៩ នៅឯវិមានក្នុងពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួមសរុប៤០នាក់ មកពីបណ្ដាខេត្ត និងក្លឹបនានានៅភ្នំពេញ៕