• 2019-10-11 02:53:57
  • បាល់ទាត់

អ្វី​ជា​ចិត្ត​សាស្ត្រ ​Honda​ ចែក​រំលែក​ទៅ​កីឡាករ ​ពេល​ចាញ់​គេ​ច្រើន​គ្រាប់?

  • 2019-10-11 02:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ង់​ក្នុង​លទ្ធផល ១៤-០ ​កាល​ពី​យប់មិញ​នេះ ​ជា​លទ្ធផល​បរាជ័យ​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បាល់ទាត់​កម្ពុជា​នៅ​វគ្គ​ជម្រុះ World Cup 2022 ។

កីឡាករ​មាន​អារម្មណ៍​មិន​ល្អ​ឡើយ​សម្រាប់​ការ​ប្រកួត​ដែល​បរាជ័យ​ខ្លាំង​យ៉ាង​នេះ ស្រប​ពេល​លោក Honda ​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​ក៏​បាន​និយាយ​លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​កម្ពុជា​ផង​ដែរ។ ​ក្នុង​នោះ ​អតីត​កីឡាករ AC Milan ​បាន​បញ្ជាក់​ថា​លោក​ក៏​ធ្លាប់​ទទួល​រង​សម្ពាធ ​និង​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​តែ​លទ្ធផល​ចាញ់​ច្រើន​គ្រាប់​ដែរ។ ​លោក​បាន​យក​លទ្ធផល​នៃ​ការ​ឈឺ​ចាប់​ដោយ​បរាជ័យ​នោះ ​ទៅ​ធ្វើ​ជា​រឿង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​វិញ។

ដោយ​យក​ការ​បរាជ័យ​ខ្លាំង ​ធ្វើ​ជា​បទ​ពិសោធ ចាំ​ក្នុង​ចិត្ត ដើម្បី​ជំរុញ​ខ្លួន​ឯង​ឱ្យ​ប្រឹងប្រែង​ខ្លាំង​លើស​ដើម ​ក៏​ដូចជា​ធ្វើ​ឱ្យ​ខ្លាំង​ជាង​មុន។ ​Honda ​ក៏​បញ្ជាក់​ទៀត​ថា​ការ​លេង​ប្រយុទ្ធ​បែប​នេះ ទោះ​ជា​ចាញ់​ច្រើន ​ប៉ុន្តែ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​រីក​ចម្រើន​ទៅ​មុខ ព្រោះ​បាន​បទ​ពិសោធ​ពី​ក្រុម​ខ្លាំង​ដូចជា​អ៊ីរ៉ង់​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់