- 2019-10-11 01:45:38
- បាល់ទាត់
ស៊ីខ្មែរ ១៤-០ គ្រូអ៊ីរ៉ង់ថា មិនទាន់បានធ្វើអ្វីទាំងអស់
- 2019-10-11 01:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីខ្មែរ ១៤-០ គ្រូអ៊ីរ៉ង់ថា មិនទាន់បានធ្វើអ្វីទាំងអស់
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានយកឈ្នះលើក្រុមកម្ពុជាក្នុងលទ្ធផល ១៤-០ នៅយប់មិញនេះ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ។
កម្ពុជាបើធៀបជាមួយអ៊ីរ៉ង់សម្រាប់ប្រកួតនេះហាក់ខុសគ្នាឆ្ងាយខ្លាំងមែនទែន។ ទាំងកម្រិតលេងនិងបច្ចេកទេស កាយសម្បទាគឺកម្ពុជាមិនទាន់អាចយកទៅធៀបជាមួយយក្សអាស៊ីមួយនេះបានឡើយ។ សូម្បីតែអន្តរជាតិដែលតាមដានការប្រកួតនេះក៏បញ្ជាក់ថា អ៊ីរ៉ង់ពិតជាធ្ងន់ដៃពេកហើយសម្រាប់កម្ពុជា ក្នុងការប្រកួតនៅយប់មិញ។
ដោយឡែកសម្រាប់លោក Mark Wilmots បាននិយាយក្រោយចប់ការប្រកួតថា៖ មិនទាន់បានធ្វើអ្វីឱ្យរួចរាល់នៅឡើយទេ។ សម្ដីអាចចង់មានន័យថាឈ្នះកម្ពុជារាប់គ្រាប់សឹងភ្លេចនេះ ក៏មិនទាន់អាចកំណត់ថាក្រុមអ៊ីរ៉ង់នៅឡើងទៅវគ្គបន្ដបានឡើយ។ ការប្រកួតនៅសល់ច្រើនទៀត ហើយជាពិសេសគឺប្រកួតបន្ទាប់ត្រូវប៉ះជាមួយក្រុមបារ៉ែន។
រំលឹកថាចាញ់១៤គ្រាប់នៅយប់មិញ គឺជាកំណត់ត្រាអាក្រក់មួយសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។ យ៉ាងណាមិញអ្នកគាំទ្របានលើកទឹកចិត្តកីឡាករកម្ពុជានិងក្រុមការងារខ្លាំង ត្បិតអីលេងជាមួយអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងបំផុតនៅអាស៊ី៕