• 2019-10-10 03:01:42
  • បាល់ទាត់

៤​ក្លឹប​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ "ចាញ់" រដូវ​កាល​នេះ​

  • 2019-10-10 03:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ថ្មី​២០១៩/២០​ បាន​រំកិល​ខ្លួន​ដល់​សប្ដាហ៍​ទី​ ៧ ឬ​ទី​៨​ទៅ​ហើយ​នៅ​បណ្ដាញ​ក្របខ័ណ្ឌ​កំពូល​នីមួយ​ៗ​របស់​ទ្វីប​អឺរ៉ុប។​ យ៉ាងណា​ក្រុម​ទាំង​នោះ​បាន​ទទួល​លទ្ធផល​ ចាញ់​ ឈ្នះ​ និង​ស្មើ​សឹង​គ្រប់​ក្រុម​ ប៉ុន្តែ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​រដូវ​កាល​ថ្មី​នេះ។​

ទី​មួយ​គឺ​ Wolfsburg៖ ក្រុម​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់​កំពុង​ឈរ​លេខ​២​នៅ​ Bundesliga មាន​១៥​ពិន្ទុ​ ក្រោយ​ឈ្នះ​៤ និង​ស្មើ​៣។​

ទីពីរ​គឺ​ Real Madrid​៖​ ក្រុម​មកពី​ LaLiga មួយ​នេះ​កំពុង​ឈរ​កំពូល​តារាង​ មាន​១៨​ពិន្ទុ​ ពី​៨​ប្រកួត​កន្លង​មក​ ដោយ​ឈ្នះ​៥​ ស្មើ​៣​ មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់។​

ទី​បី​គឺ Juventus៖ ជើង​ឯក​ចាស់​ Serie A បន្ត​ឈរ​កំពូល​តារាង​ ដោយ​ឈ្នះ​៦ ស្មើ​១​ មាន​១៩​ពិន្ទុ​ពី​៧​ប្រកួត​របស់​ខ្លួន​​។

ចុងក្រោយ​គេ​គឺ Liverpool៖ ក្រុម​រហស្សនាម​ថា​ ហង្ស​ក្រហម​ ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ពី​ ៨​ប្រកួត​របស់​ខ្លួន​នៅ Premier League ដោយ​លេខ​៨​ ឈ្នះ​ទាំង​៨​ មាន​២៤​ពិន្ទុ​ឈរ​កំពូល​តារាង៕

អត្ថបទ៖ រ័ត្ន

មតិយោបល់