• 2019-10-08 11:39:00
  • បាល់ទាត់

Atletico នៅ​តែ​ជួប​បញ្ហា​គ្រាប់​បាល់ ទោះ​មាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Felix

  • 2019-10-08 11:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid ហាក់​ដូច​ជា​មិន​សូវ​កាក់កប​សោះ​ នៅ​ក្នុង​រដូវ​កាល២០១៩/២០​នេះ ដោយ​រក​គ្រាប់​បាល់​បាន​តិច​មែនទែន។

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ាឌ្រីដ​នេះ បាន​រក​គ្រាប់​បាល់​បាន​តែ ៧​គ្រាប់​ប៉ុណ្ណោះ​ ក្នុង​ ៨​ប្រកួត​ La Liga ខណៈ​ក្រុម​គូ​ប្រជែង​របស់​ក្លឹប Real Madrid រក​បាន ១៦​គ្រាប់ ចំណែក​ឯ Barcelona ២០​គ្រាប់។ ចំណែក​ឯ​នៅ UEFA Champions League វិញ ក្លឹប​នេះ​រក​ ៤​គ្រាប់ ក្នុង​២​ប្រកួត តែ​បើ​សរុប​ទាំង​អស់ UEFA រក​ឃើញ​ថា Atletico រក​គ្រាប់​ជា​មធ្យម​តែ ០.៨​ទេ ក្នុង​មួយ​ប្រកួត។

កំណត់ត្រា​នេះ​ជា​កំណត់ត្រា​អាក្រក់​របស់​ក្លឹប​ ចាប់​ពី​រដូវ​កាល ២០០៣/០៤មក។ យ៉ាងណាមិញ ក្លឹប​នេះ​នៅ​តែ​ឈរ​នៅ​លេខ ៣ នៃ​តារាង La Liga ដោយ​មាន ១៥​ពិន្ទុ​ក្នុង​ដៃ។

ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ Atletico Madrid បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Joao Felix មក​ ខណៈ​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ចេញ​ទៅ Barcelona។ កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ លេង​បាន ៨ប្រកួត និង​រក​បាន ២​គ្រាប់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់