• 2019-10-08 02:59:22
  • បាល់ទាត់

Van Dijk ព្រមាន​មិត្ត​រួម​ក្រុម Liverpool កុំ​ទាន់​អរ ពេល​ដាច់ Man City ៨​ពិន្ទុ

  • 2019-10-08 02:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Virgil van Dijk បាន​លើក​ឡើង​ថា គេ​ពិត​ជា​ភ្ញាក់ផ្អើល Manchester City ចាញ់​ក្រោម​ដៃ​របស់ Wolves​ ប៉ុន្តែ​ព្រមាន​ថា ពួក​គេ​នឹង​ព្យាយាម​ត្រលប់​មក​វិញ។

Liverpool ពេល​នេះ​​កំពុង​ដាច់​៨​ពិន្ទុ​ក្នុង​តារាង Premier League ​លើ​ក្រុម​លេខ​ពីរ Man City ក្រោយ​ប្រកួត​ចាញ់ Wolves​ ២-០ ក្នុង​កីឡដ្ឋាន Etihad Stadium។ យ៉ាងណាមិញ Van Dijk បាន​រំឭក​ដល់​មិត្ត​រួម​ក្រុម​កុំ​ទាន់​អរ ព្រោះ Man City នឹង​ប្រឹង​មក​វិញ។

ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​និយាយ​ថា គ្រប់​គ្នា​គិត​ខុស​សម្រាប់​ការ​ប្រកួត​របស់ Man City។ ពួក​គេ​រក​មិន​បាន​មួយ​គ្រាប់​សោះ​ក្នុង​ផ្ទះ។ ការ​លេង​ដ៏​ល្អ​​របស់ Wolves គ្រប់គ្នា​គួរ​តែ​ឲ្យ​តម្លៃ​ពួក​គេ។ Man City នឹង​ព្យាយាម​រក​ពិន្ទុ​ត្រលប់​មក​វិញ។

ចំពោះ​លីគ​អឺរ៉ុប​សប្ដាហ៍​នេះ​មិន​មាន​ការ​ប្រកួត​ទេ ដោយ​សារ​កីឡាករ​ទាំង​អស់​ត្រូវ​ទៅ​ជួយ​ជម្រើស​ជាតិ​លេង​ជម្រុះ​ពាន​ Euro 2020៕ ​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់