• 2019-10-07 09:40:52
  • ប្រដាល់

កីឡាករគុនខ្មែរ មាន​ឈ្មោះប្រកួត MMA នៅសង្វៀន ONE ជាថ្មី!

  • 2019-10-07 09:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុនខ្មែរ ខុន ស៊ីចាន់ នឹង​វិល​ចូល​សង្វៀន ONE Championship នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE: MASTERS OF FATE នា​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌា Roshan Mainam។

ខុន ស៊ីចាន់ ហ្វឹកហាត់ជាមួយលោក Alan Mccune មុន​ពេលប្រកួត​នា​ពេល​កន្លងមក

ស៊ីចាន់ ដែល​ជា​កូនសិស្ស​របស់​លោក Alan Mccune នៅក្លឹប Phnom Penh MMA ធ្លាប់ប្រកួត​ក្បាច់គុនចម្រុះ ៦ដង ដែល​ក្នុង​នោះ មាន ៣ដងនៅ ONE Championship ដោយ​ទទួល​ជ័យជម្នះម្ដង និងចាញ់២ដង។ ប្រកួត​ចុងក្រោយ ស៊ីចាន់ ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian កាលពីខែកុម្ភៈ ឆ្នាំ២០១៩។

ចំណែក Roshan Mainam គឺជា​ជើងឯក​ចំបាប់​ឥណ្ឌា ដែល​ធ្លាប់ប្រកួត MMA ៥ដង ទទួលលទ្ធផល​ឈ្នះ ៣ដង និងចាញ់២ដង ប៉ុន្តែ​មិន​មែន​នៅ ONE Championship នោះទេ. ប្រកួត​ចុងក្រោយ ចាញ់​កីឡាករ Kantharaj Shankar Agasa ក្នុងកម្មវិធី SFL ដែល​ជា​ស្ថាប័ន MMA របស់​ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្ន Roshan កំពុង​សម្ងំហ្វឹកហាត់​បង្កើនក្បាច់គុន នៅក្លឹប Evolve MMA ដែល​ជា​ក្លឹប​ធំបំផុត​លំដាប់​ស្ដង់ដា នៅសិង្ហបុរី។

កីឡាករឥណ្ឌា Roshan Mainam (រូបភាពពីវីដេអូរបស់ Evolve MMA)

គូ​ជាច្រើនទៀត ដែលត្រូវប្រកួតក្នុងកម្មវិធី ONE: MASTERS OF FATE មានដូចខាងក្រោម៖

  • Joshua Pacio (ហ្វីលីពីន) ប្រកួត​ការពារ​ខ្សែក្រវាត់ ONE Strawweight World Championship ទល់នឹង​មិត្តរួមជាតិ​ Rene Catalan

  • Eduard Folayang (ហ្វីលីពីន) vs. Amarsanaa Tsogookhuu (ម៉ុងហ្គោលី) - MMA

  • Stamp Fairtex (ថៃ) vs. Bi Nguyen (វៀតណាម-អាមេរិក) - MMA

  • Sangmanee Sathian MuayThai (ថៃ) vs. Azize Hlali (បារាំង) - ប្រដាល់សេរី

  • Geje Eustaquio (ហ្វីលីពីន) vs. Toni Tauru (ហ្វាំងឡង់) - MMA

  • Alma Juniku (អូស្រ្ដាលី) vs. Anne Line Hogstad (ន័រវែស) - ប្រដាល់សេរី

  • Yoshitaka Naito (ជប៉ុន) vs. Pongsiri Mitsatit (ថៃ) - MMA

  • Han Zi Hao (ចិន) vs. Kongsak PK. Saenchaimuaythaigym (ថៃ) - ប្រដាល់សេរី

  • Jae Woong Kim (កូរ៉េខាងត្បូង) vs. Emilio Urrutia (អាមេរិក) - MMA

  • Tukkatatong Petpayathai (ថៃ) vs. Hiroaki Suzuki (ជប៉ុន) - ប្រដាល់សេរី

  • Kim Kyu Sung (កូរ៉េខាងត្បូង) vs. Akihiro Fujisawa (ជប៉ុន) - MMA

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់