• 2019-10-07 07:29:04
  • ប្រដាល់

សំណួរ-ចម្លើយបន្ទាប់ពី ឡុង ឡា ឡើងសង្វៀន ONE WARRIOR SERIE លើកដំបូង

  • 2019-10-07 07:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះ ឡុង ឡា ដែលប្រកួតតំណាងឲ្យក្លិប Cambodian Top Team រងបរាជ័យក្រោមថ្វីដៃកីឡាករម្ចាស់ជប៉ុន Asuka Tsubaki នៅត្រឹមទឹកទី២ ដោយក្បាច់ឃ្លេពីលើ កាលថ្ងៃទី ៥ ខែ តុលា កន្លងទៅនៅក្រុងតូក្យូប្រទេសជប៉ុន។ តើកីឡាករ ឡុង ឡា ថ្លែងបែបណាហើយ រៀបចំគម្រោងយ៉ាងដូចម្ដេចទៀតនាប្រកួតបន្ទាប់?

ONE៖ តើមានអារម្មណ៍ភ័យខ្លាច ឬយ៉ាងណាដែរពេលឡើងសង្វៀន ONE Warrior Series លើកដំបូង ហើយនៅមុខអ្នកគាំទ្រច្រើនទៀត?

ឡុង ឡា៖ ខ្ញុំអាចទប់អារម្មណ៍បានពេលប្រកួតទល់នឹង Asuka Tsubaki ព្រោះធ្លាប់មានបទពិសោធន៍ប្រកួតនៅថៃក្នុងការប្រកួតគុនចម្រុះដែរ។ ប៉ុន្តែអ្វីដែលប្លែកនៅសង្វៀនធំបែបនេះ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ហើយនៅមុខអ្នកគាំទ្រជប៉ុនជាច្រើនទៀតពេលបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ។

ONE៖ ទឹកទី១ ធ្វើបានល្អពោល ឡុង ឡា មិនឲ្យ Asuka ចូលចាប់បាននិងវ៉ៃប្រយោល តើហេតុអ្វីបានទឹកទី២ គេអាចចូលចាប់ និងរើលែងរួចតែម្ដង?

ឡុង ឡា៖ បាទ! ទឹកទី១ ខ្ញុំនៅមានកម្លាំងស៊ុហ្វល្អណាស់ ហើយខ្ញុំចង់បុកគេដើម្បីយកឈ្នះចុងទឹកទី១ ទៀតផង ប៉ុន្តែមិនអាចធ្វើបានដោយប្រើក្បាច់គុនខ្មែរ។ ពេលចូលដល់ទឹកទី២ ខ្ញុំអស់កម្លាំងស៊ុហ្វខ្លះ ដែលមិនទាចទប់ Asuka បាន ហើយកម្លាំងគេល្អជាង។ ពេលគេចូលចាប់ ហើយកម្លាំងរបស់គេនៅល្អជាងខ្ញុំ ទើបខ្ញុំមិនអាចរើបម្រាសបានរហូតដល់ចាញ់តែម្ដង។ កាលណាកម្លាំងអន់ជាងគេ គឺ ពិបាកដោះឃ្លេរបស់គេចេញណាស់។

ONE៖ តើមានផលលំបាកអ្វីខ្លះពេលបរាជ័យក្រោមថ្វីដៃ Asuka?

ឡុង ឡា៖ ការពិត! ការធ្វើដំណើរហូបចុកអីអត់មានបញ្ហាទេ។ ប៉ុន្តែ គីឡូខុសគ្នាទើបជារឿងដែលពិបាកទប់។ ក្នុងការប្រកួតទម្ងន់ Featherweight នេះពេលថ្លឹងគីឡូទៅ ខ្ញុំមានទម្ងន់ ៦៣ គីឡូក្រាម ប៉ុន្តែ Asuka លើសខ្ញុំដល់ ២ គីឡូក្រាម។ ដូច្នេះគីឡូចាញ់គេ កម្លាំងយើងពិបាកទប់ជាមួយគេ ។ មួយវិញទៀត ខ្ញុំក៏ហ្វឹកហាត់ក្បាច់គុនចម្រុះ (MMA) បានតិចប្រហែលជា ៣ សប្ដាហ៍មុនចេញទៅប្រកួតនៅសង្វៀន OWS ទោះខ្ញុំធ្លាប់ហ្វឹកហាត់ពីមុនក្ដី។

ONE៖ ក្រោយបរាជ័យ តើ ឡុង ឡា នឹងរៀបចំផែនការបែបណា បើសិនមានការប្រកួតគុនចម្រុះនាពេលបន្ទាប់?

ឡុង ឡា៖ ខ្ញុំទទួលដំណឹងថា លោក ហ៊ុន ច័ន្ទរាជ្យ នឹងស្វែងរកការចាប់គូប្រកួតគុនចម្រុះនៅថៃជាបន្តទៀត។ ដូច្នេះខ្ញុំត្រូវហ្វឹកហាត់ ក្បាច់ប្រដាល់គុនខ្មែរផង និង ក្បាច់គុន MMA ផងជាប្រចាំរាល់ថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការទទួលប្រកួតលើកក្រោយ។ ខ្ញុំដឹងថា ខ្ញុំចាញ់ក្បាច់គុនចម្រុះគេលើកនេះ ដូច្នេះត្រូវតែធ្វើឲ្យល្អប្រសើរនៅប្រកួតបន្ទាប់មិនថាគុនចម្រុះនៅថៃ ឬ សង្វៀន OWS។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក៕

អត្ថបទ៖ ស៊ីធី

មតិយោបល់
អត្ថបទពេញនិយម