• 2019-10-06 02:27:39
  • បាល់ទាត់

Hazard ​រក​ឃើញ​គ្រាប់​បាល់​ដំបូង​នៅ Real Madrid ​ហើយ​

  • 2019-10-06 02:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Eden Hazard ​រក​ឃើញ​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​នៅ​ក្លឹប​ Real Madrid ​ហើយ​កាល​ពី​យប់មិញ ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Granada ​៤-២។

អ្នក​គាំទ្រ​បាន​រង​ចាំ​មើល​គ្រាប់​ដំបូង​របស់ Hazard ​នេះ​ច្រើន​ប្រកួត​មក​ហើយ។ រហូត​ដល់​យប់មិញ​នេះ ​រូបគេ​បាន​បង្ហាញ​វា​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ ​នៅ​នាទី​៤៥+២​ទៅ​ហើយ ដោយ​វា​ជា​ការ​ទាត់​បាល់​ផុត​អ្នក​ចាំទី​បាន​យ៉ាង​ល្អ។ ​នៅ​យប់មិញ​មិន​ត្រឹម​រក​បាន​១​គ្រាប់​ទេ Hazard ​ក៏​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១​គ្រាប់​ផង​ដែរ។

ជ័យជម្នះ​សប្ដាហ៍​ទី​៨​នេះ ​ធ្វើ​ឱ្យ Real Madrid ​បន្ដ​ឈរ​កំពូល​តារាង ​និង​មាន​កំណត់ត្រា​មិន​ទាន់​បរាជ័យ​ឡើយ​នា​ដើម​ការ​ប្រកួត La Liga ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់