- 2019-10-04 12:19:25
- បាល់ទាត់
ចិនរកឃើញកីឡាករដំបូង ដែលស៊ុតចូលក្នុងកម្មវិធីអឺរ៉ុប ក្រោយប្រកួត UEL យប់មិញ
- 2019-10-04 12:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនរកឃើញកីឡាករដំបូង ដែលស៊ុតចូលក្នុងកម្មវិធីអឺរ៉ុប ក្រោយប្រកួត UEL យប់មិញ
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកួតរវាងក្លឹបរុស្ស៊ី CSKA Moskow និងក្លឹប Espanyol ក្នុងក្របខ័ណ្ឌ UEFA Europa League សាធារណរដ្ឋប្រជាមានិតចិនរកឃើញកីឡាករដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលរកគ្រាប់បាល់ក្នុងកម្មវិធីរបស់ UEFA។
កីឡាករនោះគឺ ខ្សែប្រយុទ្ធ Espayol កីឡាករ Wu Lei ដែលរកគ្រាប់ទី ១ ឲ្យក្លឹបអេស្ប៉ាញនេះ។ ក្លឹប Espanyol បានឈ្នះក្លឹបរុស្ស៊ីក្នុងលទ្ធផល ២-០។
គួរបញ្ជាក់ផងដែរថា Wu Lei បានផ្ទេរពីក្លឹប Shanghai SIPG ទៅក្លឹបអេស្ប៉ាញ Espanyol កាលពីឆ្នាំ២០១៨កន្លងទៅ។ ចាប់តាំងពីពេលនោះមក កីឡាកររូបនេះរកបាន ៥គ្រាប់ ក្នុង ៣០ប្រកួត។
ចំណែកក្នុងក្រុមជម្រើសជាតិចិនវិញ កីឡាករវ័យ ២៧ឆ្នាំរូបនេះ លេងក្រុមឈុតធំតាំងពីឆ្នាំ២០១០ ដោយរកបាន ១៦គ្រាប់ ក្នុង ៦៤ប្រកួត៕