• 2019-10-04 02:38:45
  • បាល់ទាត់

Pogba អាច​អវត្តមាន​រហូត​ដល់​ប៉ះ​សត្រូវ​ចាស់​ Liverpool

  • 2019-10-04 02:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba កំពុង​ស្រពិចស្រពិល​មិន​ដឹង​ពេល​ណា​អាច​ចូល​លេង​វិញ​បាន​ ក្រោយ​គ្រូ​ពេទ្យ​អះអាង​ថា​រូប​គេ​អាច​នៅ​ក្រៅ​ទីលាន​រហូត​ដល់​៣​សប្ដាហ៍។

បើ​សិន​ដូច្នោះ​មែន​ មាន​ន័យ​ថា​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ នឹង​ខកខាន​ជួយ​ក្រុម​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ភ្ញៀវ​ និង​ជា​សត្រូវ​ចាស់​ Liverpool នៅ​ Premier League ថ្ងៃ​ទី​២០​ ខែ​តុលា​នេះ។ Pogba រង​របួស​ប្រអប់​ជើង​ក្នុង​ការ​ប្រកួត​ស្មើ​ Arsenal ១-១ កាល​ពី​ថ្ងៃ​ចន្ទ។​​

Pogba បាន​អវត្តមាន​ប្រកួត​យប់​មិញ​នៅ​ Europa League ក្នុង​ការ​ប្រកួត​ដែល​បិសាច​ក្រហម​ស្មើ​គ្នា ០-០ ជាមួយ​ Az Alkmaar។ កីឡាករ​ពូកែ​លេង​ម៉ូដ​សក់​រូប​នេះ​ក៏​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​​វគ្គ​ជម្រុះ Euro ​ផង​ដែរ​ សម្រាប់​ការ​ប៉ះ អ៊ីស្លង់​ និង​ទួរគី៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់