• 2019-10-03 08:00:01
  • បាល់ទាត់

Emmanuel ប្រាប់​​ហេតុ​ផល​ពិសេស​ដែល​អបអរ​ស្ទីល​របស់ Ronaldo ឌឺ​អ្នក​គាំទ្រ Real

  • 2019-10-03 08:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Club Brugge កីឡាករ Emmanuel Dennis បាន​ប្រាប់​ថា គេ​គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់ Cristiano Ronaldo ដូច្នេះ​ទើប​ចម្លង​ស្ទីល​អបអរ​របស់​ Idol ខ្លួន ពេល​ទាត់​ចូល​នៅ​កីឡដ្ឋាន Bernabeu។

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ស្មើ​គ្នា​ជាមួយ Real Madrid ២-២។ អំឡុង​ពេល​ទាត់​ចូល​គ្រាប់​ទី​ពីរ Emmanuel បាន​អបអរ​តាម​ស្ទីល​របស់ Ronaldo ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់ Real Madrid ដើម្បី​បញ្ឈឺ​ចិត្ត។

ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​វ័យ​២១​ឆ្នាំ​បាន​ប្រាប់​ពី​ហេតុផល​ដែល​គេ​ធ្វើ​ដូច​នេះ​ថា៖ “ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​របស់ Cristiano ម្នាក់​ជា​រៀង​រហូត។ ខ្ញុំ​​មិន​សប្បាយ​ចិត្ត​ទេ ពេល​ដែល​គេ​ចាកចេញ​ពី Madrid។ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​អបអរ​បែប​នេះ ប្រសិន​បើ​ខ្ញុំ​ទាត់​ចូល​នៅ Bernabeu”។

Emmanuel បញ្ជាក់​ទៀត​ថា គ្រប់​គ្នា​រំពឹង Real នឹង​ឈ្នះ​ក្រុម​របស់​គេ​ស្រួល។ តែ​ការ​ពិត​​មិន​ដូច្នេះ​ទេ ព្រោះ​តែ​ពួក​គេ​បាន​ត្រៀម​រួចរាល់​​ជាមួយ​ភាព​ជឿជាក់​និង​អារម្មណ៍​ល្អ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់