• 2019-10-03 05:10:38
  • បាល់ទាត់

Europa៖ Man Utd នឹង​ប៉ះ​ក្រុម​មកពី​ហូឡង់​ ដោយ​គ្មាន​ Pogba

  • 2019-10-03 05:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba នឹង​អវត្តមាន​ការ​ប្រកួត​រវាង​ Manchester United និង​ AZ Alkmaar នៅ​ពាន​ UEFA Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

Pogba

ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ត្រូវ​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ពេញ​១​ប្រកួត​ទល់​នឹង​ Rochdale នៅ​ League Cup និង​ Premier League ទល់​នឹង​ Arsenal ធ្វើ​ឲ្យ​រូប​គេ​មាន​បញ្ហា​មិន​ស្រួល​ប្រអប់​ជើង។ កម្លាំង​សំខាន់​ដទៃ​ដូចជា Martial, Luke Shaw, Phil Jones និង​ Wan-Bissaka​ ក៏​អវត្តមាន​ប្រកួត​នេះ​ដែរ។​​

United បាន​ប្រកួត​បើក​ឆាក​ពូល​ L ដោយ​យក​ឈ្នះ​ Astana មក​ពី​កាហ្សាក់ស្ថាន​ ដោយ​លទ្ធផល​១​ទល់​នឹង​ ០​ កាល​ពី​ប្រកួត​ទី​១។​ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ Ole Gunnar Solskjaer រំពឹង​ច្បាម​យក​៦​ពិន្ទុ​ពី​២​ប្រកួត​របស់​ខ្លួន​៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី