• 2019-10-03 02:04:03
  • បាល់ទាត់

Messi ​បោះ​ពាក្យ​១​មាត់​ភ្លាម ​ក្រោយ​ជួយ​ក្រុម Barca ​វាយ​បក​ឈ្នះ Inter ​

  • 2019-10-03 02:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត UEFA Champions League ​នៅ​យប់មិញ​នេះ ​ក្រុម Barcelona ​បាន​វាយ​បក​យក​ឈ្នះ​ក្រុម Inter Milan ​បាន​២-១ ​វិញ ​ក្រោយ​ពី​ត្រូវ​ក្រុម​របស់​លោក Conte ​នាំ​មុខ​តាំង​ពី​នាទី​ទី​២។

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​៨​ម៉ឺន​នាក់ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ត្រូវ​ក្រុម Inter Milan ​នាំ​មុខ​១​គ្រាប់​តាំង​ពី​ដើម​តង់​ទី​១ ​នាទី​ទី​២ ​ម្ល៉េះ ដោយ​កីឡាករ Lautaro Martínez ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី Sanchez ។ ក្រោយ​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​១​គ្រាប់​មុន​នេះ​ហើយ Barca ​ក៏​បាន​បើក​ការ​វាយ​សម្រុក​វិញ ​រហូត​ដល់​នាទី​៥៨ ​ទើប​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ដោយ Suarez ​មុន​ពេល​ថែម​បាន​គ្រាប់​ទី​២​ទៀត ​នៅ​នាទី​៨៤ ​ដែល Messi ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ Messi ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​នេះ​ទើប​ជា​ការ​ចាប់​ផ្ដើម​របស់​ខ្លួន​ប៉ុណ្ណោះ ​ក្រោយ​ពី​ជា​សះស្បើយ​ពី​របួស។ ​នេះ​ជា​ប្រកួត​ដំបូង​ដែល​ខ្លួន​គេ​អាច​លេង​បាន​ពេញ​៩០​នាទី ​ហើយ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​សម្រាប់​ក្រុម Barcelona ​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់