• 2019-10-03 01:49:34
  • បាល់ទាត់

Liverpool ​បុក​ពោះ ​ដោយសារ Salzburg ​តែ​ចុង​ក្រោយ​នៅ​តែ​៣​ពិន្ទុ

  • 2019-10-03 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Liverpool ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Salzburg ទាំង​បុក​ពោះ ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ៤-៣ ​កាល​ពី​យប់មិញ​នេះ ​ពាន​រង្វាន់ UEFA Champions League ។

ក្រុម​ហង្ស​ក្រហម Liverpool ​ប៉ះ​ក្រុម Salzburg ​ហាក់​ដូច​ជា​ធ្វេស​ប្រហែស​ច្រើន ខណៈ​ដែល​នាំ​មុខ​គេ​ដល់​ទៅ​៣​គ្រាប់​ទៅ​ហើយ បែរ​ជា​បណ្ដោយ​ឱ្យ​ក្រុម​ដៃ​គូ​តាម​បាន​១​គ្រាប់​ជា​២​គ្រាប់ រហូត​លទ្ធផល​ស្មើ​គ្នា ៣-៣ ​នៅ​ត្រឹម​នាទី​៦០។ តែ​ជា​សំណាង​វិញ ​ខ្សែ​ប្រយុទ្ធ Salah ​អាច​រក​គ្រាប់​បាល់​បាន​នាំ​មុខ​ជា​ថ្មី រហូត​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-៣។

ក្នុង​ពូល E ​នេះ ​ក្រុម Liverpool ​លេង​២​ប្រកួត​ហើយ ដោយ​ចាញ់​១​និង​ឈ្នះ​១ ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ស្រប​ពេល​ក្រុម​លេខ​១​គឺ Napoli ​មាន​៤​ពិន្ទុ ដោយសារ​តែ​យប់មិញ​នេះ​លេង​ស្មើ​ក្រុម Genk ​ក្នុង​លទ្ធផល ០-០៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់