• 2019-10-02 13:55:19
  • បាល់ទាត់

ឆ្នាំ​២០១៩នេះ Firmino និង Alisson អបអរ​ថ្ងៃ​ពិសេស ៣ រួម​គ្នា

  • 2019-10-02 13:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Roberto Firmino និង​អ្នក​ចាំ​ទី Alisson Becker ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ណាស់​ថា ជា​មិត្ត​រួម​ក្រុម​តាំង​ពី​នៅ​ក្លឹប​អាជីព (Liverpool) និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

ក្នុង​ឆ្នាំ​២០១៩​នេះ​ដែរ កីឡាករ​ទាំង ២​រូប​នេះ បាន​អបអរ​ថ្ងៃ​ពិសេស​ជាមួយ​គ្នា​រហូត​ដល់​ទៅ​ ៣​ដង​៖

  • ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២០១៩៖ កីឡាករ​ទាំង​ពីរ​រូប​នេះ​បាន​ជួយ​ឲ្យ Liverpool លើក​ពាន​ UEFA Champions League ដំបូង​ក្នុង​រយៈពេល​ជាង ១​ទសវត្ស។

  • ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ២០១៩៖ កីឡាករ​ទាំង​ពីរ​រូប​នេះ​បាន​ជួយ​ឲ្យ​ប្រេស៊ីល​លើក​ពាន Copa America។

  • ថ្ងៃ​ទី០២ ខែ​តុលា ឆ្នាំ​២០១៩៖ កីឡាករ​ទាំង​ពីរ​អបអរ​ថ្ងៃ​ខួប​កំណើត​រួម​គ្នា។ ក្នុង​ឆ្នាំ​នេះ​ដែរ Firmino មាន​អាយុ ២៨ឆ្នាំ ចំណែក​ឯ​ Alisson មាន​អាយុ ២៧ឆ្នាំ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់