• 2019-10-02 11:21:12
  • បាល់ទាត់

សំពង​ Spurs ៤គ្រាប់​មិន​អស់​ចិត្ត អតីត​កីឡាករ Arsenal បង្ហោះ​សារ​ឌឺដងមួយ​ទៀត

  • 2019-10-02 11:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Bayern Munich កីឡាករ Serge Gnabry បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ Twitter មួយ​ ក្រោយ​ពី​ប្រកួត​ប៉ះ​នឹង​ក្លឹប Tottenham Hotspur ក្នុង​ក្របខ័ណ្ឌ UEFA Champions League បាន​បញ្ចប់​។

សារ​នោះ​មាន​ខ្លឹមសារ​ថា៖ " ទីក្រុង​ឡុងដុង​ភាគ​ខាង​ជើង​មាន​ពណ៌​ក្រហម " (North London is Red)។

  • នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ឡុងដុង មាន​ក្លឹប​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែនទែន ក្លឹប​ទាំង​ពីរ​នោះ​គឺ Tottenham Hotspur និង​ក្លឹប Arsenal។ ការ​ប្រកួត​ប្រជែង​នេះ​មាន​រយៈពេល​ជាង ១០០​ឆ្នាំ​ហើយ អ្នក​គាំទ្រ​ទាំង​ពីរ​ភាគ​ច្រើន​តែងតែ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី​ឌឺ​ដង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​ខ្លះ​ឈាន​ដល់​មាន​អំពើ​ហិង្សា​ទៀតផង​។

កីឡាករ​អាល្លឺម៉ង់​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ស៊ុត​ចូល​ ៤​គ្រាប់ ក្នុង​ជ័យជម្នះ ៧-២ របស់​ក្លឹប Bayern Munich ទៅ​លើ​ក្លឹប Tottenham Hotspur។

គួរ​បញ្ជាក់​ផង​ដែរ​ថា Gnabry ធ្លាប់​លេង​ឲ្យ Arsenal អំឡុង​ឆ្នាំ២០១២ ដល់ ២០១៦ ដោយ​បង្ហាញ​ខ្លួន​បាន ១០​ប្រកួត និង​រក​បាន​ ១​គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់