• 2019-10-02 08:10:24
  • បាល់ទាត់

កម្លាំង​សំខាន់​ Messi និង​ Dembele សុទ្ធ​តែ​អាច​ប៉ះ Inter នៅ UCL យប់​នេះ​

  • 2019-10-02 08:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi, Ousmane Dembele និង​ Jordi Alba សុទ្ធ​តែ​ត្រូវ​អះអាង​ថា​អាច​ចូល​លេង​បាន​វិញ​ ក្នុង​ការ​ប្រកួត​ Champions League រវាង​ Barcelona និង​ Inter Milan។​

ក្លឹប​យក្ស​កាតាឡាន់​ នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Camp Nou របស់​ខ្លួន​ស្វាគមន៍​ភ្ញៀវ​មក​ពី​អ៊ីតាលី​ ដែល​កំពុង​ឈរ​លេខ​១​នៅ​ក្របខ័ណ្ឌ​កំពូល​ Serie A។ Barca ស្ថិត​នៅ​ពូល​ F ​ជា​ពូល​មរណៈ​ជាមួយ​និង​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ហើយ​ប្រកួត​មុន​ពួកគេ​បាន​ស្មើ​គ្នា​ ១-១ នៅ​ទឹកដី Dortmund។

​ប្រធាន​ក្រុម​ Messi បាន​អវត្តមាន​៣​ប្រកួត​មក​ហើយ​ដោយ​សារ​របួស​ ដែល​នឹង​ជួយ​ក្រុម​វិញ​បាន​នៅ​យប់​នេះ។​ Dembele វិញ​ក៏​អាច​លេង​បាន​ដែរ​ ក្រោយ​មាន​របួស​សរសៃពួរ​ អវត្តមាន​២​ប្រកួត​កន្លង​មក។​ យ៉ាង​ណា​ Messi និង​ Dembele ទំនង​ជា​ប្ដូរ​ចូល​ប៉ុណ្ណោះ​ ខណៈ​ Alba អាច​លេង​ជា​ជម្រើស​ដំបូង៕

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់