• 2019-10-02 03:32:37
  • បាល់ទាត់

Alisson អ​វត្តមាន​ Champions League តែ​អាច​​លេង​ប៉ះ​ Leicester ចុង​សប្ដាហ៍​

  • 2019-10-02 03:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ស្វាគមន៍​ Red Bull Salzburg ក្នុង​កម្មវិធី​ UEFA Champions League សម្រាប់​ប្រកួត​ទី​ពីរ​នៅ​យប់​នេះ។​

ឆ្លង​កាត់​១​ប្រកួត​កន្លង​មក​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​នៅ​មិន​ទាន់​រក​បាន​១​ពិន្ទុ​នៅ​ឡើយ​ទេ ​បន្ទាប់​ពី​ចាញ់​ Napoli ២​ទល់​នឹង​០​​ នៅ​ប្រកួត​មុន។​ Liverpool សម្លឹង​យក​៣​ពិន្ទុ​ដំបូង​ពី Salzburg ជា​ក្រុម​ខ្លាំង​​មក​ពី​ប្រទេស​អូទ្រីស និង​ជា​អតីត​ក្លឹប​របស់​ Sadio Mane។

​ប្រកួត​នេះ​ក្រុម​ម្ចាស់​ពាន​៦​សម័យ​កាល​ នៅ​តែ​អវត្តមាន​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Alisson Becker បើ​ទោះ​ជា​រូប​គេ​បាន​ចូល​ហ្វឹកហាត់​វិញ​​រួច​ហើយ​ក្ដី។​ Jurgen Klopp បង្ហើប​ថា​ Becker អាច​ចូល​លេង​ពេល​ប៉ះ​ Leicester ប៉ុន្តែ​លោក​ចង់​ដាក់​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ឲ្យ​លេង​ប៉ះ​ Manchester United ​ខ្លាំង​ជាង៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់