• 2019-10-02 02:52:29
  • បាល់ទាត់

Ronaldo ទាត់​ចូល​ផុយ​​ជួយ Juventus ឈ្នះ ឈរ​កំពូល​តារាង

  • 2019-10-02 02:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​រួម​ចំណែក​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់ ជួយ Juventus ឈ្នះ Bayer Leverkusen ឡើង​​ឈរ​កំពូល​តារាង​ពូល​ D ពាន​រង្វាន់ Champions League។

ការ​ប្រកួត​នេះ​មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​សម្រាប់ Juventus ដោយ Gonzalo Higuain ជា​អ្នក​រក​គ្រាប់​ដំបូង មុន​ពេល Federico Bemardeschi ជា​អ្នក​ទាត់​ចូល​គ្រាប់​ទី​ពីរ។ Ronaldo ក៏​​រក​បាន​មួយ​គ្រាប់​នឹង​គេ​ដែរ បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Paulo Dybala។

Atl Madrid ដែល​ស្ថិត​ក្នុង​ពូល D ជាមួយ​គ្នា​ក៏​បាន​យក​ឈ្នះ Lokomotiv Moscow ២-០ ឈរ​លេខ​ពីរ​ក្នុង​តារាង​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់