• 2019-10-01 12:56:42
  • បាល់ទាត់

Real ​ចាប់​ផ្ដើម​ជួល​សន្តិសុខ​ការពារ​កីឡាករ​ ក្រោយ​មាន​ករណីចោរ​គាស់​ផ្ទះ​ញឹក

  • 2019-10-01 12:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​គាស់​ផ្ទះ​កីឡាករ​នៅ​ប្រទេស​អេស្ប៉ាញ កើត​ឡើង​ញឹកញាប់​ណាស់​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ។ ដោយ​ហេតុ​នេះ​ហើយ ក្លឹប​ Real Madrid គ្រោង​នឹង​ជួល​ក្រុមហ៊ុន​សន្តិសុខ​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​កីឡាករ​របស់​ខ្លួន ក្រោយ​ពេល​ដែល​ចោរ​គាស់​ផ្ទះ​ខ្សែ​បម្រើ​ប្រេស៊ីល Casemiro អំឡុង​ប្រកួត​ប៉ះ​នឹង Atletico Madrid កាល​ពី​ថ្ងៃ​សៅរ៍។

បើ​តាម​ទូរទស្សន៍​អេស្ប៉ាញ El Chiringuito បាន​ឲ្យ​ដឹង​ថា ក្លឹប​ Real Madrid នឹង​ដាក់​ពង្រាយ​សន្តិសុខ​នៅ​តាម​គេហដ្ឋាន​កីឡាករ​ខ្លួន ក្នុង​គោលបំណង​បញ្ចៀស​ឧបទ្ទវហេតុ​បែប​នេះ​ត​ទៅ​ទៀត​។ យ៉ាងណាមិញ មិន​ទាន់​មាន​សេចក្ដី​ណា​ជា​ផ្លូវការ​ចេញ​ពី​ក្លឹប​ឡើយ មក​ទល់​ពេល​នេះ។

កន្លង​មក​ផ្ទះ​របស់​គ្រូ​បង្គោល​ក្លឹប Real Madrid លោក Zinedine Zidane ខ្សែ​បម្រើ​អេស្ប៉ាញ Isco ខ្សែ​ស្លាប Marcos Assensio ព្រម​ទាំង​កីឡាករ​មួយ​ចំនួន​ទៀត​ ដែល​មាន​ផ្ទះ​នៅ​អេស្ប៉ាញ​សុទ្ធ​តែ​រង​នូវ​ការ​គាស់​ផ្ទះ។

កាល​ពីរ​ឆ្នាំ​ទៅ មាន​កីឡាករ​លើស​ពី ១៥​រូប​ ដែល​ប្រកប​អាជីព​នៅ​អេស្ប៉ាញ​ត្រូវ​បាន​ចោរ​គាស់​ផ្ទះ។ ជន​រង​គ្រោះ​ចុង​ក្រោយ​គឺ ខ្សែ​បម្រើ​ក្លឹប Atletico Madrid កីឡាករ Thomas Partey ដែល​រង​គ្រោះ នៅ​ពេល​ដែល​គេ​នៅ​រុស្ស៊ី​ សម្រាប់​ប្រកួត UEFA Champions League ទល់​នឹង​ក្លឹប Lokomotiv Moskow៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់