• 2019-10-01 03:22:01
  • បាល់ទាត់

De Bruyne អាច​អ​វត្តមាន​ប្រកួត​ Champions League ដោយ​សារ​របួស​

  • 2019-10-01 03:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne បាន​ខកខាន​ហ្វឹកហាត់​ជាមួយ​ Manchester City ​ត្រៀម​លក្ខណៈ​ប៉ះ​ Dinamo Zagreb នៅ​ Champions League។​

ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​បាន​ប្ដូរ​ចេញ​ក្នុង​ការ​ប្រកួត​ Premier League ឈ្នះ​ Everton ៣-១ ដោយ​សារ​មាន​បញ្ហា​ មិន​ស្រួល​ត្រង់​សាច់ដុំ​ភ្លៅ។​ ក្រុម​របស់​លោក​ Pep Guardiola ត្រៀម​បើក​ទ្វារ​កីឡដ្ឋាន ​Etihad ស្វាគមន៍​ Dinamo នៅ​ UCL ក្រោយ​ប្រកួត​មុន​ឈ្នះ​ Shakhtar Donetsk។​

មុន​មាន​បញ្ហា​របួស​ De Bruyne បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​នៅ​ Premier League ដោយ​ បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​(Assist) ៨​លើក​ ច្រើន​ជាង​កីឡាករ​ដទៃ​២ដង៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់