• 2019-09-30 13:14:30
  • បាល់ទាត់

Zidane៖ ខ្ញុំ​នឹង​មិន​ផ្ដល់​ដំបូន្មាន​ឲ្យ Hazard ទេ

  • 2019-09-30 13:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Real Madrid លោក Zinedine Zidane បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា លោក​នឹង​មិន​ផ្ដល់​យោបល់​អំពី​របៀប​នៃ​ការ​លេង​ទៅ​ដល់​ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard ទេ ព្រោះ​តែ​កីឡាករ​រូប​នេះ ដឹង​ពី​អ្វី​ដែល​ក្លឹប​ត្រូវ​ការ​ហើយ។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​ដឹង​ថា Hazard នឹង​ជោគជ័យ​នៅ​ទីនេះ។ ខ្ញុំ​នឹង​មិន​ផ្ដល់​ដំបូន្មាន​អំពី​របៀប​លេង​ដល់​គេ​ទេ គេ​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​យើង​ដឹង​ថា​គេ​ជា​កីឡាករ​ប្រភេទ​ណា​ដែរ។ យើង​ត្រូវ​តែ​អត់ធ្មត់​។ ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ " ។

លោក​បាន​បន្ត​ថា៖ " គេ​ត្រូវ​ការ​ពេលវេលា​បន្ត​ទៀត​។ គេ​នឹង​លេង​បាន​ល្អ ហើយ​អ្នក​គាំទ្រ​ត្រូវ​តែ​នៅ​ពី​ក្រោយ​គេ " ។

Hazard បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ទម្រង់​លេង​ កាល​ប៉ះ​ក្លឹប Atletico Madrid កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់