• 2019-09-30 11:20:06
  • បាល់ទាត់

ល្បី​ថា Zlatan ចង់​ផ្លាស់​ពី​អាមេរិក​មក​លេង​នៅ​ក្លឹប​ល្បី​អាហ្សង់ទីន

  • 2019-09-30 11:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​វិទ្យុ Mundo Boca ​ប្រធាន​ក្លឹប Boca Juniors លោក Jorge Anro បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic មាន​ចំណាប់អារម្មណ៍​មក​លេង​នៅ​ក្លឹប​របស់​លោក​។

លោក​បាន​និយាយ​ថា៖ " វា​ជា​ការ​ពិត​ណាស់ Ibrahimovic ចង់​លេង​នៅ Boca ហើយ​វា​ជា​ការ​ពិត​ណាស់ ដែល​យើង​កំពុង​តែ​នៅ​ក្នុង​ដំណើរការ​ក្នុង​ការ​នាំ​គេ​ចូល​មក " ។

លោក​បាន​បន្ត​ថា៖ " នៅ​ពេល​ថ្មីៗ​នេះ ក្លឹប​របស់​យើង​មាន​រចនាសម្ព័ន្ធ​ល្អ​ណាស់ ហើយ​យើង​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​កុងត្រា​របស់ Zlatan ផង​ដែរ " ។

Zlatan ត្រូវ​បាន​គេ​ល្ហិចល្ហៀង​ថា ចង់​ផ្លាស់ប្ដូរ​ក្លឹប​ ហើយ​ក៏​មាន​ព័ត៌មាន​មួយ​ចំនួន​លើកឡើង​ថា ក្លឹប​អាហ្សង់ទីន Boca Juniors ដាក់​សំណើ​យក​កីឡាករ​វ័យ ៣៨​ឆ្នាំ​រូប​នេះ​ដែរ ប៉ុន្តែ​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​ភ្នាក់ងារ​របស់​ Zlatan លោក Mino Raiola៕

Zlatan ក្រោម ៣០​ឆ្នាំ និង Zlatan លើ ៣០​ឆ្នាំ មួយ​ណា​ស៊ុតច្រើន​គ្រាប់​ជាង​?

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់