• 2019-09-29 02:25:37
  • បាល់ទាត់

Zidane៖ យើង​សម​ឈ្នះ Atletico Madrid ​

  • 2019-09-29 02:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Atletico Madrid ​០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អេស្ប៉ាញ La Liga ​នៅ​យប់មិញ​នេះ។

ជាមួយ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ​ដែរ ធ្វើ​ឱ្យ​លោក Zidane ​​អ្នក​ចាត់ការ​ក្រុម Real Madrid ​មិន​អស់​ចិត្ត​ឡើយ។ ​លោក​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ក្រុម​អធិរាជ​ស ​សក្ដិសម​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ។ ពួកគេ​ត្បិត​តែ​មិន​បង្កើត​ឱកាស​ច្រើន​មែន ប៉ុន្តែ​ការ​ខិតខំ​លេង​ពេញ​៩០​នាទី ជាមួយ​ទម្រង់​លេង​មាន​ប្រៀប​ជាង​ក្រុម​ម្ចាស់​ផ្ទះ។ ពួកគេ​សម​នឹង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម។

ជាមួយ​លទ្ធផល​នេះ​ដែរ ​ក្រុម Real Madrid ​នៅ​តែ​ឈរ​កំពូល​តារាង​ដដែល ដោយ​ឆ្លង​កាត់​៧​ប្រកួត ​មាន​១៦​ពិន្ទុ​ក្នុង​ដៃ។ ខណៈ​ដែល AT Madrid ​វិញ​ឈរ​នៅ​លេខ​៣ ​មាន​១៤​ពិន្ទុ។ ក្រុម​ដៃ​គូ​ប្រជែង​១​ទៀត Barcelona ​នៅ​លេខ​៤ ​មាន​១៣​ពិន្ទុ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់